សិល្បៈ
តាគល់ធ្មេចបើកៗរយៈពេលមួយឆ្នាំដែលលោកឪពុកតារាសម្តែង ព្រះកាយ ច័ន្ទ បានឃ្លាតឆ្ងាយដោយមិនត្រឡប់ ហើយកាលពីថ្ងៃទី ២៤ ម្សិលមិញនេះតារាសម្តែង រូបនេះក៏បានធ្វើបុណ្យគម្រប់មួយឆ្នាំជូនលោកឪពុកយ៉ាងអធិកអធមដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុង និងក្រៅសិល្បៈជាច្រើនដែលធ្វើឱ្យតារាសម្តែ ងរូបនេះរំភើបខ្លាំងតែម្តង ។
ព្រះកាយច័ន្ទ បានរៀបចំពិធីបុណ្យខួបលោកឪពុកគម្រប់មួយឆ្នាំទៅតាមព្រះពុទ្ធសាសនាដោយមានចូលរួមពីសំណាក់មិត្តភក្តិ ក្នុង និងក្រៅសិល្បៈជាច្រើន ។ ក្រោយរៀបចំពិធីរួចរាល់ តារាសម្តែងរូបស្រស់ម្នាក់នេះក៏មិនភ្លេចនឹងអរគុណ ដល់មិត្តភក្តិដែលបានផ្តល់ក្តីស្រឡាញ់រាប់អាននឹងចូលរួមនៅក្នុងកម្មវិធីខួបលោកលោកឪពុកបានច្រើនបែបនេះ ។
គេចាំបានថាកាលពីលោកឪពុកមិនទាន់ទទួលមរណភាព ព្រះកាយច័ន្ទ ត្រូវបានលោកឪពុក Take care យ៉ាងដិតដល់ជាពិសេសការធ្វើដំណើរទៅសម្តែង ដែលសូម្បីតែការស្លៀកពាក់ពេលឡើងឆាកក៏លោកឪពុកជាអ្នករៀបចំដែរ។ប៉ុន្តែយ៉ាងណាខណៈមិនមានវត្តមានលោកឪពុកសព្វថ្ងៃតារាសម្តែង ព្រះកាយច័ន្ទ ក៏មានភាពរឹងមាំផងដែរ ។
មួយរយៈចុងក្រោយនេះ ព្រះកាយច័ន្ទ មិនសូវលេចមុខនៅក្នុងសកម្មភាពសម្តែងរឿងដូចមុនទេ ដោយនាងងាកមកពង្រឹងការបង្រៀនក្មេងនៅក្នុងក្លឹបរបស់ខ្លួនវិញម្តង ៕