
សង្គម
តារាសម្តែង ឌី សូនីតា្ត បានរៀបចំពិធីខួបកំណើតកូនស្រីគម្រប់អាយុ ២ឆ្នាំកាលពីថ្ងៃទី ២៤ យប់មិញនេះដោយមានការចូលរួមអបអរពីសំណាក់មិត្តភក្តិ ក្នុងនិងក្រៅសិល្បៈយ៉ាងច្រើន ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ នោះគឺក្នុងពិធីខួបកំណើតកូនស្រី ឌី សូនីត្តា មិនមានវត្តមានលោក អេឡិច ហ្សូរ៉ា ជាប៉ាប៉ា អូនស្មាយ៍ ឡើយ។
សម្រាប់ខួបកំណើតគម្រប់អាយុ ២ឆ្នាំរបស់ អូនស្មាយ៍ ឌី សូនីត្តា បានរៀបចំយ៉ាងអធិកអធមដោយមានការអញ្ជើញមិត្តភក្តិក្នុងសិល្បៈជាច្រើនដែលមានដូច ជា តូតា គង់ វង្សយ៉ាទី គង់ ចាន់ស្រីមុំ វ៉ាង ស្រីណូ លោក ម៉ា ច័ន្ទបញ្ញា ព្រមទាំងសិល្បករការិនីជាច្រើនដែលកាន់តែធ្វើឱ្យពិធីខួបរបស់ អូនស្មាយ៍ មាន ភាពហ៊ឹកហ៊ាក់ថែមទៀត ។ ក្នុងនាមជាម្ចាស់កម្មវិធីតារាសម្តែងរូបរាងតូចច្រឡឹង ម៉ាក់ អូនស្មាយ៍ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតនឹងមានទឹកមុខស្រស់ ស្រាយឈរទទួលភ្ញៀវដែលចូលរួមក្នុងពិធីខួបកំណើតកូនស្រីរបស់ខ្លួន ។
ក្នុងចំណាមភ្ញៀវកិត្តិយសជាច្រើនគេមិនបានឃើញវត្តមានលោក អេឡិច ហ្សូរ៉ា ជាប៉ាប៉ា អូនស្មាយ៍ ឡើយ ដែលធ្វើឱ្យមានការសង្ស័យថាទំនាក់ទំនងអ្នកទាំងពីរអាចនឹងមានបញ្ហា។ ខណៈមួយរយៈមុនគេបានឃើញលោក អេឡិច ហ្សូរ៉ា បង្ហោះសារអរគុណមនុស្សជាច្រើនដែលនៅក្បែរលោក តែគ្មានឈ្មោះ ឌី សូនីតា្ត ឡើយ ។
ក្នុងនោះក៏មានការលើកឡើងពីសំណាក់ ហ្វេន ហ្វេន ឌី សូនីតា្ត ថាធ្លាប់សួររឿងនេះ តែគ្មានចម្លើយពី ឌី សូនីតា្ត ទេ។ ងាកមកគណនីយហ្វេបុករបស់លោក អេឡិច ហ្សូរ៉ា ឯណេះវិញស្ងាត់ឈឹងមិនមានការជូនពរឬបង្ហោះរូបភាព អូនស្មាយ៍ ជាកូនស្រីឡើយ ។
គួររំឮកថា កន្លងមកធ្លាប់មានការលើកឡើងថាលោក អេឡិច ហ្សូរ៉ា គ្រាន់តែជា តួជំនួស របស់ ឌី សូនីតា្ត ប៉ុណ្ណាះ តែក្រោយមកក៏មានការច្រានចោលរឿងនេះទៅវិញ៕















