![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuA1rBH-TNRB_zPABggRAqo6okCYYBza8Ru6iY_zxZMI5v035Nv4n_KO6N5NqHve3sksmRfiujaFNWlAcr2-MqlCJ1Sr6iwZLlg0LQQDBArSD9g2uQwClYjGSpLFklz6ETM9TaYP5DSv1GBVgWOhEtEnDCmOmbpFv8ug5ocTQ-EQPK7SxemAmsxITO6w/s1600/Thumbnail.jpg)
សង្គម
សេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វេីការផាកពិន័យ ដោយអ្នកបេីកបរមិនមានកំហុស ។
បន្ទាប់ពីបានឃេីញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វេីការកោះហៅមន្ត្រីគោលដៅទាំង៤រូប មកសួរនាំនៅការិយាល័យ ក្រោយធ្វេីការសួរនាំរួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបេីកបរធ្វេីការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបេីកបរមិនមានកំហុសទាល់តែសោះ ។
ដោយទទួលបានបទបញ្ជា និងការឯកភាពពីឯកឧត្តមស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះមកបញ្ឈរជេីងរយ:ពេល៣ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វេីការ នៅការិយាល័យបុគ្គលិក ធ្វេីកិច្ចសន្យា ជាពិសេស មន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) ដេីម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥នាទីព្រឹក នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ាភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប ។
លុះដល់ព្រឹកថ្ងទី២២ ខែតុលា ឆ្នាំ២០២២ មានបែកសារជាសម្លេងទទួលកំហុសដែលលោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយកគណនីហ្វេសប៊ុករបស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្តបដិសេធ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់ ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLkkt2BKX7N-voqG78wAODwv_wxpKaAdrBEz973eqPTxkI7TRnDSV4ZpXAyJc9B1AIVV0f6GqWJ2ulge8wrURNfM580OCJktQVYHG5Kke7YBiNF9up5TjrEAJHJVlQd92TWQFEkigRBpfLlX1Ogy2iCtY4KxU9MPhJBypSrbU5SNXY0s608OMvRWYarQ/s1600/555%20%281%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWfdO7_joxZ9ZFFCF7QGHzDXSrcjJ2d3EBOkrzWfHnoBRWN1UdzTGm42Uoiljidfus8T_c2uMNZcYyHarLC9cCAAk0ktmmSmyRPlQpAqKiqzWo_nrKl8MN6y_0DwXgFbn_l5lWYk9G65g4xWxFvgtEdji_aH_w5IXStpr2A4dglqrq-EjfjACl6Amg2Q/s1600/555%20%282%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEGf8IlIHOupaaQv34oMKmYDdQs-kMdt7tbCvI2qAtahWigRILvoQZOCDFoBQCXlZqzLvIqgbHKoPmFJKmPJq-EodIEgzVls5K5HxM5QeMGEgsGDCFe0n5njEnyCbYqiPJunlZ5atbEiKePuDu0YgYdbadNSQp2J_R77A1vnENtolbT7uv4f2UOTiK3w/s1600/555%20%283%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEpS9Oj-fUdLgwnHGrjIARFjsMO3szSQ3rR-PrcjwkP5bgw_G11xLdEIyuF8pcCP1P4uUnJ99Cixk7Ar0dnxoy0djLZsTz3Een7mqS32nFCv2KI7eACUAs3iTgNLJ_O3RIi_cvzQY93JFssju5duPQ-R8QZZYXkfBtOPizdnB3iYCs8NFvOW_AtzG6Kg/s1600/555%20%284%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1TjBQzW0-CzpjGQym3qDY0XfbR491r3DRiae8V9u9ZMl9J8gQMR_w_HBnBx8sAH6r8yEwx6FlA7uQMfrk4VuItU2tBAndx3BTf57liKRq-_XM6TU2zfgRGdjuWxWVEvrv1RmdOg4nO1i3RugrdUSmCLOGL8xa9313nyo0Remz7W9PpllJvfzK1IllEg/s1600/555%20%285%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYBeDfrRdVAYEbwZU9TsGAAAXyDb__ykSXKN1-xL-LtJGSWzmuPW7nK2l5RzZ6GoeZGCm2lnEp3IvtQhuflbkAsxohJKuvwk7p15tcHidEKWeClh-7-yuYLzowkwXkomc4uwjQld7cZhL175CD0JHpWviM_1enkTbFB-2Q1ME-Fx-d0PxGdrTxWW50Yw/s1600/555%20%286%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9lfxiw9cx53Wda2-U5PIcp6QlOSknk3wTOPxfoma5GFRUq0ETgD9yZPHkk_ikuyJ1iT4FOipaV6kCQCPgaAmzsk4R0YNNuhUA25mSzeTlU5s8nsAf6x58qsGZOQIDTJPwat2sFMzalL0B0T7vWjaAJlwaHC3HAkAffDzlwuRaWSKfErh2juFOxwUnvw/s1600/555%20%287%29.jpg)