
សិល្បៈ
ក្រៅពីមានសម្រស់ផូរផង់ អូនផ្កាយ ក៏ជាអ្នកសិល្បៈដែលនិយមលេងខ្លួនសិចស៊ីមិនធម្មតាដែរ ហើយក៏មានបុរសមិនតិចទេលួចក្នាញ់នឹងសម្រស់ស្រី ស្អាតមួយនេះ ។ ប៉ុន្តែថ្មីៗនេះ អូនផ្កាយមានភាពក្លាហាន បានបង្ហាញរូបភាពមុនកែសម្រស់ របស់នាងពិតជាធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗគ្រប់គ្នា ។
ពិតជាមានភាពក្លាហានថ្មីៗនេះ អូនផ្កាយ ដែលមានឈ្មោះពិតប្រាកដថា ហាស់ ឌីជូលីន បានទម្លាយរូបភាពមុនសិល្បៈរបស់ខ្លួនរួមនឹងសារដែលមានអត្ថន័យ«មានអ្នកសួរខ្ញុំថា ផ្កាយស្អាតបែបធម្មជាតិមែន? សំនួរនេះពេលខ្លះស្ដាប់ទៅអាចនឹងអន់ចិត្តតិចតួចដែល តែក៏មិនដែលកុហកគេដែល តែងតែទទួលស្គាល់ការពិត ។ខ្ញុំយាយពីដើមឱ្យស្ដាប់ កាលពីឆ្នាំ2014 ខ្ញុំគឺជាក្មេងស្រីម្នាក់ដែលត្រូវគេមើលងាយ គ្មានអ្នកឱ្យតម្លៃ ទទួលរងនៅការឈឺចាប់ មិនស្អាតហើយ ខ្មៅទៀត ។
អ្វីដែលកាន់តែសំខាន់គឺគ្មានសម្ភារះនិយមគ្មានលុយដូចក្មេងដទៃទេ មិនសូវមានពួកម៉ាក់ទេ សួរថាអន់ចិត្តអត់ ? ចាសអន់ចិត្ត ! សួរថាចុះចាញ់នឹងវាសនាអត់ ? ចាសខ្ញុំអត់ព្រមចុះចាញ់ទេ ចូលមកឆ្នាំ2015 2016 ខ្ញុំបានដើរទៅរកក្ដីស្រមៃខ្ញុំហើយ ខ្ញុំបានក្លាយជាអ្នកសិល្បៈមួយរូបហើយ ខ្ញុំសប្បាយចិត្តជាខ្លាំង
ចូលមកឆ្នាំ2017 ខ្ញុំក៏ជួបរឿងដែលមនុស្សមួយពិភពលោកមិនចង់ជួប 2018 2019 2020 ទោះគេមិនពេញចិត្ត គេស្អប់ គេមើលងាយ គេ មិនឱ្យតម្លៃ ក៏ខ្ញុំខំដើរទៅរកក្ដីស្រមៃដែរ 2021 2022 ខ្ញុំក៏បានឆ្លងផុស ក៏ចាប់ផ្ដើមមាន អ្នកស្រលាញ់ អ្នកឱ្យតម្លៃ អ្នកគោរព ទាំងជិតទាំងឆ្ងាយគឺស្រលាញ់ និងចូលចិត្ត ទាំងអស់នោះក៏ព្រោះពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំពិតជាអគុណសម្រាប់ការស្រលាញ់មួយនេះដែលខ្ញំមិនអាចភ្លេចបាន»។
ការលើកឡើងយ៉ាងវែងអន្លាយរបស់ អូនផ្កាយ ក៏ទទួលបានការលើកទឹកចិត្តពីសំណាក់មហាជនក៏ដូចជាអ្នកគាំទ្រ នឹងជូនពរឱ្យ ស្រីស្អាតមួយនេះកាន់តែរឹងមាំនឹងមានជីវិតស្រស់ថ្លាជារៀង រហូត ។
គេចាំបានថា អូនផ្កាយ ចង់សម្រេចក្តីស្រមៃ ដោយការដាក់ពាក្យចូលរួមប្រកួត នៅក្នុងកម្មវិធី MGC 2022 តែដោយសារមានការរិះគន់ពីប្រវត្តិមិនល្អ នឹងមានស្នាមសាក់ច្រើនពីទស្សនិកជននោះបានធ្វើឱ្យ អូនផ្កាយ សម្រេចដកខ្លួន ចេញពីការប្រកួតវិញ។ ទោះជាយ៉ាងនេះក្តី អូនផ្កាយ ទទួលបានការផ្តល់កម្លាំងចិត្តជាពិសេសពីសំណាក់គូស្នេហ៍៕















