header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មានការសោកស្តាយនិងចូលរួមរំលែកទុក្ខគ្រប់គ្នាពីសំណាក់មហាជននិងមិត្តភក្តិសិល្បៈក្រោយដឹងថាតារាកំប្លែងលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខាត់ ចំរើន ដែលជាប្អូនប្រុសទីពីររបស់តារាពហុជំនាញ ខាត់ សុឃីម បានទទួលមរណភាពនៅក្នុងថ្ងៃទី ២០នេះវេលាម៉ោង៥ព្រឹក ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រ កាន់តែរំជួលចិត្តនោះ ខាត់ ស្រីវង ដែលកំពុងរស់នៅសហរដ្ឋអ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ាមេរិកឯណោះវិញបានត្រឹម បង្ហូរទឹកភ្នែកនិងបង្ហាញអារម្មណ៍សោកស្តាយខណៈបងប្រុសចាកចេញទៅយ៉ាងលឿនបែបនេះ ។

ខាត់ ស្រីវង ដែលកំពុងរស់នៅ ជាមួយស្វាមីលើទឹកដីអាមេរិកនាពេលបច្ចុប្បន្នបាន រៀបរាប់​ទាំងក្តុកក្តួលថា«បងប្រុសខ្ញុំទៅហើយទៅចោលបងប្អូន9នាក់ទៅចោលប្រពន្ធកូន3នាក់ទៅចោលម្ដាយទៅចោលមិត្តរួមអាជីពកាងារទៅចោលមនុស្សរាប់អាននឹងស្រលា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ់គាត់សារចុងក្រោយ

videoចុងក្រោយដែលបានឃើញធ្វើឱ្យគេរីករាយសើចសប្បាយពេលនេះហេតុអ្វីបានជាបងធ្វើឱ្យទាំងអស់គ្នាទឹកភ្នែកក្រែងប្រាប់ថាចាំប្អូនទៅជួបខែ7ហីអាឡូវទៅបាត់ ទាំង​គ្រួ​សា​រទទួលយកមិនចង់បានទេឱ្យប្អូនសុំទោសនៅពាក្យសំដីនិយាយគំរោះគំរើយទៅលើបងសូមអហោសកម្មឱ្យ ប្អូនម្នាក់នេះផងសូមឱ្យបងទៅកាន់ឋានសុខ​កើតជាតិក្រោយឱ្យ បងមាន​អាយុ​វ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ែងពុកខាត់អើយបងរើនទៅម្នាក់ទៀតហើយសូមឱ្យ ដួងព្រលឹងពុកមើលថែគាត់ផង»។

ការលើកឡើងរបស់ ខាត់ ស្រីវង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការរំជួលចិត្ត ស្ទើរទប់ទឹកភ្នែកមិនជាប់ព្រោះស្ទើរមិនជឿថាលោក ខាត់ ចំរើន ទទួលមរណភាពយ៉ាងលឿន បែបនេះខណៈកាលពីពីរថ្ងៃមុនលោកបង្ហោះសាររួមជាមួយរូបភាពយ៉ាងរីករាយជាមួយក្រុមគ្រួសារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ការបាត់បង់សមាជិកនៅក្នុងក្រុមត្រកូលខាត់ បានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិក្នុង សិល្បៈមានការសោកស្តាយជាខ្លាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងព្រោះលោក ខាត់ ចំរើន ក៏ជាសិល្បករដែលសមត្ថភាព ម្នាក់ដែរ ។ លោក ខាត់ ចំរើន បានទទួលមរណភាពនៅក្នុងអាយុ ៤០ឆ្នាំដោយជំងឺថ្លើមនិង សន្លាក់។ការចាកចេញរបស់លោកដោយមិនត្រលប់នេះបានបន្សល់នូវកូនប្រុសស្រីចំនួន ៣នាក់ដែលកូនច្បងមានវ័យប្រមាណជា ១៤ឆ្នាំ កូនទីពីរ ១២ឆ្នាំ និងកូនពៅមានអាយុ ៩ឆ្នាំ​ប៉ុណ្ណោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post