header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពីតារាចម្រៀង​និង សម្តែង សូដា នីតា បានប្រកាសទាំងខឹ-ងស-ម្បារ​ទាមទារ​បំណុល​ ប្រមាណជា ជិត ៥ម៉ឺនដុល្លារកាលពីពេលថ្មីៗនោះតារាសម្តែង សឿ សុធារ៉ា ប្រញាប់ចេញមុខ សុំទោស សូដា នីតា ដោយបញ្ជាក់ថាការនិយាយរបស់នាងកន្លងមកជាការភ័ន្តច្រឡំប៉ុណ្ណោះ ។ គេមិនទាន់ដឹងថាតើ សូដា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នីតា នឹងអភ័យទោសឱ្យ សឿ សុធារ៉ា ឬយ៉ាងណាឡើយ ។

គេចាំបានថាក្រោយពីម្តាយ  សឿ សុធារ៉ា បានទទួលមរណភាព សូដា នីតា ក៏បានប្រកាស លើកលែងបំណុលដែល សឿ សុធារ៉ា បានជំពាក់រឿងលេងតុងទីននូវចំនួនទឹកប្រាក់ជិត ៥​ម៉ឺន​ដុល្លារកាលពីអំឡុងខែកក្កដា ឆ្នាំ ២០២១ ។ មិនតែប៉ុណ្ណោះ សូដា នីតា ថែមទាំងបាន ចូលបុណ្យ៧ថ្ងៃដល់ម្តាយរបស់ សឿ សុធារ៉ា នូវទឹកប្រាក់ចំនួន ៥០ ដុល្លារទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទឹកចិត្តដ៏ប្រពៃរបស់ សូដា នីតា ចំពោះការលើកលែងមិនយកបំណុលរបស់ សឿ សុធារ៉ា បានធ្វើឱ្យ មហាជនជាច្រើនលាន់មាត់សរសើរនឹងរំភើបជំនួស សឿ សុធារ៉ា ផងដែរ ។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ស្ងប់ស្ងាត់មិនបានប៉ុន្មានផង សឿ សុធារ៉ា ក៏បានចេញមុខឡាយ វីដេអូសុំឱ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូដា នីតា ទៅអុជធូបសុំខមាទោស ម្តាយរបស់នាងហើយថែមទាំងនិយាយ​ថានាង​សុំមិននិយាយរឿងការលើកលែងបំណុលទឹកប្រាក់ជិត ៥ម៉ឺនដុល្លាររបស់ សូដា នីតា ឡើយ ព្រោះមានតែនាង និងសូដា នីតា ប៉ុណ្ណោះដែលដឹង ។

ទ្រាំមិនបាននឹងការលើកឡើង​របស់ សឿ សុធារ៉ា  សូដា នីតា ក៏បានប្រកាសជំហឱ្យ សឿ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុធារ៉ា សុំទោសនាងនឹងបក​ស្រាយ​រឿងនេះបើមិនដូច្នោះនាងនឹងទាមទារបំណុលវិញហើយថែមទាំងប្តឹងទារជំងឺចិត្តពី សឿ សុធារ៉ា ថែមទៀត ។

អ្វីដែលចាប់អារម្មណ៍កាលពីប៉ុន្មានម៉ោងមុននេះ សឿ សុធារ៉ា បានចេញវីដេអូសុំទោសដល់ សូដា នីតា ចំពោះពាក្យសម្តីរបស់នាង ថានាងសុំទោសចំពោះការភ័ន្តច្រឡំនាពេលកន្លងមក​ហើយ​នាង​ក៏សូមអរគុណដល់ទឹកចិត្ត សូដា នីតា ដែលបានលើកលែងបំណុលចំពោះរូប​នាងហើយសង្ឃឹមថា សូដា នីតា មិនប្រកាន់ខឹង​ចំពោះនាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះសព្វថ្ងៃ​នាងមិនត្រឹម​ ធ្លាក់​ខ្លួន​ក្រីក្រ​ទេសូម្បីតែម្តាយក៏​បានទទួលមរណភាពដែរ ។

សម្រាប់នាងមិនចង់មានរឿង​វែង​ឆ្ងាយ​​ អ្វី​ទេ​ព្រោះបើឈ្លោះគ្នា ក៏ឈ្លោះមិនឈ្នះគេដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​ជាមួយនឹងការលើកឡើងរបស់ សឿ សុធារ៉ា ក្នុងវីដេអូនេះពិតជាមានសភាពគួរឱ្យអាណិតជាខ្លាំង តែយ៉ាងណាគេមិនទាន់ឃើញ សូដា នីតា មានប្រតិកម្មអ្វីជាបន្តចំពោះការសុំទោសរបស់ សឿ សុធារ៉ា ឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post