
សង្គម
ក្រោយពីដោះខ្លួនរួចពីបំណុលប្រមាណជា ៥០ម៉ឺនដុល្លារពេលនេះតារាពហុជំនាញ ម៉ាដូណា ហាក់មានយីអ៊ុនឡើងក្រឺតៗដោយថ្មីៗនេះលោកបានបង្ហាញផ្ទះដែលកំពុងសាងសង់ដល់ទៅបីជាន់នៅជិតតំបន់ផ្សារដោយបញ្ជាក់ថា តក់ៗពេញបំពង់។
ជឿជាក់ថាអ្នកគាំទ្រជាច្រើនពិតជាចាំមិនភ្លេចទេនៅតារាកំប្លែងលោក ម៉ាដូណា បានបង្ហូរទឹក ភ្នែកនៅក្នុងកម្មវិធីមួយដោយបញ្ជាក់ថាលោកបានជាប់បំណុលវ័ណ្ឌកដោយសារតុងទីនប្រមាណជា ៥០ម៉ឺនដុល្លារដែលធ្វើឱ្យលោកខកខានក្នុងការបើកអាជីវកម្មលក់គ្រឿងពេជ្រថែមទៀត ។
ប៉ុន្តែរំលងមិនបានប៉ុន្មានលោក ម៉ាដូណា បានដកខ្លួនពីបំណុលទាំងនេះរួចរាល់ហើយ ។ យ៉ាងណាមិញថ្មីៗនេះលោក ម៉ាដូណា បានបង្ហាញផ្ទះដែលលោកកំពុងសាងសង់បីជាន់ជិត រួចរាល់នៅម្តុំផ្សារទួលគោក។
ជាមួយនឹងរូបភាពផ្ទះដែលកំពុងសាងសង់តារាកំប្លែងរូបនេះបានរៀបរាប់ថា«នេះជាការប្រឹងរបស់ខ្ញុំមួយរយៈនេះទោះមានបញ្ហាយឺតយាវជម្លោះជាមួយជាងតែតក់ៗពេញបំពង់ជិតរួចហើយ 3ជាន់ មិនដឹងរកនឹកបើកលក់អីព្រោះនៅក្រោយផ្សារទួលគោករៀងស្ងាត់ដែរ ចង់បើកលក់នំបញ្ចុកត្រីអាំងទឹកប្រហុក កាពិ គិតម៉េចដែល all Fri បើបើកជួយគាំទ្រអត់សួរត្រង់»។
ការ លើកឡើងរបស់តារាកំប្លែង ម៉ាដូណាក៏មានការគាំទ្រពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គម ជាច្រើន ។ ក្នុងនោះក៏មានការសរសើរដល់ ម៉ាដូណា ដែលខំប្រឹងប្រែងរហូតទទួលបានជោគ ជ័យ ជាពិសេសបានដោះខ្លួនពីបំណុលច្រើនបែបនេះតែមួយរយៈខ្លី។
មិនត្រឹមតែជោគជ័យជាមួយការងារសិល្បៈប៉ុណ្ណោះទេបើក្រឡេកមើលជីវិតស្នេហារបស់ ម៉ាដូណា និងគូស្នេហ៍លោក ហេង ទ្រី ឯណេះវិញកាន់តែផ្អែមល្ហែមដោយអ្នកទាំងពីរទើបនឹង ត្រឡប់មកពីសាងថ្មឱ្យជីវិតនៅប្រទេសកូរ៉េយ៉ាងមានក្តីសុខផងដែរ ៕








