
សង្គម
រឿងមួយដែលយើងមិនគួររំលង គឺការទិញរានទេវតា ឬប្រភូមយកមកដាក់តាមផ្ទះ មិនត្រឹមត្រូវតាមបច្ចេកទេស ដែលបង្កឱ្យមានគ្រោ-ះថ្នា.ក់ដល់សមាជិកគ្រួសារជារឿយៗ ជាក់ស្ដែងថ្មីៗនេះកុមារីកំពុងពេញស្រលាញ់ ក៏ត្រូវបាត់បង់ជីវិតចាកចោលគ្រួសារទៅនឹងករណីនេះផងដែរ។
បើតាមគណនីហ្វេបុកមួយដែលមានឈ្មោះថា «Na Ti Kan» ដែលត្រូវជាម្ដាយមីងបានលើកឡើងនូវសំណេរទាំងក្រៀមក្រំថា៖ «ថ្ងៃនេះខ្ញុំសុំកាន់ទុ.ក្ខ ព្រោះក្មួយជាទីស្រឡាញ់បាត់បង់ជីវិតមួយពព្រិចភ្នែក មីងទទួលយកស្ទើរតែមិនបាន។ ក្មួយស្រីរបស់មីងមីងមិនទាន់ទាំងបានជួបមុខក្មួយម្ដងផងហេតុអីហេតុអី? ក្មួយទៅចោលប៉ាម៉ាក់នឹង គ្រប់គ្នា ហេតុអី ក៏ក្មួយអាយុខ្លីម្ល៉េះ»។
ដោយឡែកសម្រាប់គណនីមួយទៀតដែលត្រូវជាឪពុកគ្មានអ្វីក្រៅពីសោកស្ដាយនោះទេ ដោយលើកឡើងយ៉ាងខ្លីថា៖ «កូនមាសឪពុក ឪពុកសុំជូនពរកូនទៅកាន់សុគតិភពកើតជាតិណាៗកុំឲ្យអាយុខ្លីដូចជាតិនេះទៀត»។
ជុំវិញរឿងនេះមានគណនីមួយទៀតបានលើកឡើងថា៖ «ខ្ញុំសុំបញ្ចេញយោបល់បន្តិចចុះរឿងប្រភូមនេះមួយ គ្រោ-ះថ្នាក់សម្រាប់ក្មេងៗណាស់ព្រោះវាសង់ឡើងមិនជាប់គ្នាទេ ព្រោះជាការលើកបន្តប់ដាក់ទេ ចឹងពេលក្មេងៗឡើងតោង ឬប៉ះពាល់វាវានឹងអាចមានគ្រោ-ះថ្នាក់ជាយថាហេតុមិនខាន ចឹងឪពុកម្ដាយគ្រប់រូបពេលទិញប្រភូមមកត្រូវធ្វើគ្រឹះសុីម៉ង់ឱ្យជាប់ម្មងទៅ កុំឱ្យស្តាយក្រោយដូចរឿងបែបនេះចឹង។ ពូចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារផងសូមកុំអោយអាយុខ្លីទៀតដូចជាតិនេះក្មួយ»



