
សិល្បៈ
កីឡាករប្រដាល់របស់ខ្មែរ ធឿន ធារ៉ា បានលើកមុខមាត់កម្ពុជាជាខ្លាំងក្រោយពីបានវា.យផ្តួលកីឡាករថៃត្រឹមទឹកទី១ និងឈានទៅយកខ្សែក្រវាត់ និងពានរបស់ព្រះមហាក្សត្រថៃក្នុងកម្មវិធីប្រកួតមួយថៃ «THAI FIGHT 100 Years Nakhon Ban» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងប្រទេសថៃ ប៉ុន្តែលោកផែង វណ្ណៈ បានឱ្យដឹងថា មុនការប្រកួតមានឯកឧត្តមម្នាក់នៅសហព័ន្ធ ហាមមិនឱ្យធារ៉ាទៅប្រកួតទេ។
បើតាមទំព័រហ្វេបុកផ្លូវការរបស់លោក ផែង វណ្ណៈបានឱ្យដឹងនៅថ្ងៃទី ២៨ ខែធ្នូនេះថា៖ «ពេលដឹងរឿងពិតនៅពីក្រោយជ័យជំនះរបស់កីឡាករ ធឿន ធារ៉ា អាណិតលោក អេ ភូថង ខ្លោ..ចចិ.ត្ត ព្រោះការបញ្ជូនកីឡាករ ធឿន ធារ៉ា ទៅប្រកួតនេះ ឯកឧត្តម ម្នាក់នៅសហព័ន្ធ ហាមមិនអោយទៅប្រកួតទេ »
លោកផែង វណ្ណៈ បានឱ្យដឹងបន្ថែមទៀតថា៖ «តែលោក អេ ភូថង មានៈបញ្ជូនទៅប្រកួតរហូតទទួលបានកត្តិយសដ៏ធំធេងសម្រាប់ជាតិខ្មែរ ។ ពាន់ព័ន្ធដល់ការខិតខំរបស់លោក អេ ភូថង លោកឧកញ៉ា លឹម ប៊ុនសេង និង លោកជំទាវ បានឧបត្ថម្ភថវិកា ៥០០ ដុល្លារ ដល់លោក អេ ភូថង ។ សូមអរគុណលោកឧកញ៉ា និង លោកជំទាវ»
ពាក់ព័ន្ធនឹងឈ្មោះឯកឧត្តមនោះ លោកក៏បានបញ្ជាក់បន្ថែមទៀតថា ៖ «ខ្ញុំកំពុងស៊េីបសួរចង់ដឹងថា ឯកឧត្តមណា ហេីយមូលហេតុអីបានមិនអោយ ធឿន ធារ៉ា ទៅប្រកួតនៅថៃ ?»
នៅថ្ងៃដដែលនេះលោកក៏បាននាំយកថវិកាសប្បុរសជនចំនួន ៣០០០ ដុល្លារ ជូនដល់កីឡាករប្រដាល់ក្បាច់គុនខ្មែរ ធឿន ធារ៉ា ដេីម្បីជាការលេីកទឹកចិត្តដែលគាត់បានប្រកួតឈ្នះកីឡាករថៃដ៏ល្បីល្បាញទទួលបាន ពានរង្វាន់ស្ដេចថៃ និង ខ្សែក្រវ៉ាត់ ។ ដោយឡែកថវិកានៅសល់ចំនួន ១០០០ ដុល្លារទៀតខ្ញុំនឹងប្រគល់ជូនដល់កីឡាករ ហ៊ុន កង ដែលប្រកួតចាញ់ថៃផងដែរ ។ បេីកីឡាករ ហ៊ុន កង បានឃេីញ សូមទាក់ទងមកលេខតេឡេក្រាមខ្ញុំ ០១២៩៣៣៨៨៣ ដេីម្បីទទួលប្រាក់ ១០០០ ដុល្លារ ។
ជាមួយគ្នានោះដែរលោក ផែង វណ្ណៈ ក៏សូមឱ្យ ធារ៉ាបន្តប្រឹងហាត់ កុំសេ.ពគ្រឿ.ងស្រ.វឹ.ង តិចតួចយូរៗម្ដងបាន ។ បេីពូមានតួនាទីធំដុំក្នុងរាជការពូនឹងធានារកការងារមួយជូនក្មួយដេីម្បីអភិវឌ្ឍន៍កីឡាបន្ថែម តែគួរអោយស្ដាយពូជារាស្ត្រធម្មតាដូចតែក្មួយដែរទេ ។ ខំហាត់បន្ថែមទៀតក្មួយដេីម្បីលេីកស្ទួយក្បាច់គុនខ្មែរ៕






