សង្គម
អាម៉ាប៉ាប៉ាញ៉ូសមិនខុសពីប្តីប្រពន្ធអ្នកសិល្បៈហាយសូរដទៃប៉ុន្មានឡើយតួឯកល្ខោន ផន សុផារី បានបណ្តើរ ស្វាមី រួមទាំងកូនស្រីដ៏គួរឱ្យស្រឡាញ់ទាំងពីរនាក់ទៅកម្សាន្តជាលក្ខណៈឯកជននៅប្រទេស ជប៉ុនយ៉ាងរីករាយ។
ជាមួយនឹងរូបភាពជាច្រើនរបស់ ផន សុផារី និងគ្រួសារក៏ទទួលបានការ ពេញចិត្តនិងលាន់មាត់សរសើរពីភាពផ្អែមល្ហែមនិងពោរពេញទៅដោយសុភមង្គលពីសំណាក់ អ្នកលេងបណ្តាញសង្គមជាច្រើន ។
ទោះខកខាននៅក្នុងការសម្តែងល្ខោនមួយរយៈដោយសារមមាញឹកនៅក្នុងការមើលថែទាំកូន ដល់ទៅពីរនាក់ក្តី តែ ផន សុផារី កាន់តែមានប្រជាប្រិយភាពនឹងទទួលបានការស្រឡាញ់ពី សំណាក់អ្នកលេងបណ្តាញសង្គមតាមរយៈការប៉ិនប្រសព្វចែករំលែកនៅក្នុងការធ្វើម្ហូបនិងរៀបចំតែងខ្លួនសម្រាប់កូនៗ។
ជាពិសេសកូនស្រីទីពីរ អ៊ែលលី ដែលមានមុខមាត់ឃ្យូតគួរឱ្យ ក្នាញ់ជាខ្លាំង ។ ថ្មីៗនេះផន សុផារី និងគ្រួសារតូចរបស់ខ្លួនបានធ្វើដំណើរទៅកម្សាន្តនៅ ប្រទេសជប៉ុនជាលើកដំបូងដោយក្នុងនោះនាងក៏មិនភ្លេចនឹងចែករំលែករូបភាពដ៏ស្រស់ស្អាត ជាលក្ខណៈគ្រួសារមើលទៅពិតជាស្រស់ស្រាយនិងពោរពេញទៅដោយសុភមង្គលជាខ្លាំង ។
មាននារីៗមិនតិចទេប្រាថ្នាចង់បានក្រុមគ្រួសារកក់ក្តៅដូច ផន សុផារី ។ ប៉ុន្តែយ៉ាងណាមុន នឹងទទួលបានភាពជោគជ័យដូចថ្ងៃនេះកូនស្រីរបស់ថៅកែល្ខោន ភី សុគន្ធី ក៏ធ្លាប់ប្រាប់ថា មានការតស៊ូខ្លាំងព្រោះថាក្រុមគ្រួសារនាងចង់ឱ្យរៀបការជាមួយប្តីអ្នកមាន តែបច្ចុប្បន្ន ផន សុផារី ត្រូវបានគេមើលឃើញថារស់នៅពោរពេញទៅដោយក្តីសុខគ្រប់យ៉ាងមិនថា ទ្រពសម្ប ត្តិ និង សុភមង្គលនោះឡើយ៕