
សង្គម
មិនខុសពីតារារៀមច្បងដទៃតារាចម្រៀង នី រតនា ក៏ត្រៀមបើកអាជីវកម្មថ្មីមួយនៅក្នុងឆ្នាំ ២០២៣នេះដែលចំណាយដើមទុនរាប់ម៉ឺនដុល្លារនឹងត្រៀមបើកសម្ពោធនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ជំនួញ របស់ នី រតនា ត្រូវបានគេដឹងជាការលក់សម្ភារៈកូនក្មេងម៉ាកល្បីនាំ ចូលពី ក្រៅប្រទេស ។
កាលពីថ្ងៃទី១៤ កុម្ភៈកន្លងទៅតារាចម្រៀង នី រតនា បានរៀបចំពិធី២ផ្គួបគ្នាយ៉ាងអធិកអធម ដោយមានការរៀបចំខួបអាពាហ៍ពិពាហ៍គម្រប់៤ឆ្នាំនិងពិធីសែនបើកហាងថ្មី ។ ក្នុងនោះលោក នី រតនា និងភរិយា បានស្លៀកឈុតកូនកម្លោះក្រមុំយ៉ាងស្រស់ស្អាតបើមិនប្រាប់ស្មានថាជា ពិធីរៀបការដំបូងរបស់លោក ។
ដោយឡែកក៏មានការរួមបញ្ចូលនូវការសែនបើកហាងថ្មីជា លក់សម្ភារៈកូនក្មេងដែលមានទីតាំងនៅជិតផ្សារទំនើបអ៊ីអន២តែម្តង ។ បើតាមគម្រោងតារា ចម្រៀង នី រតនា ក៏នឹងរៀបចំពិធីសម្ភោធដោយអញ្ជើញមិត្តភក្តិក្នុងនិងក្រៅសិល្បៈច្រើន ចូលរួមនៅក្នុងពេល ឆាប់ៗខាងមុខនេះ ។
សម្រាប់មួយរយៈចុងក្រោយនេះតារាចម្រៀង នី រតនា ហាក់មិនទាន់មានបទចម្រៀងផ្ទុះខ្លាំង ដូចមុនទេ ប៉ុន្តែយ៉ាងណាលោកនៅតែទទួលបានការចាប់អារម្មណ៍និងស្រឡាញ់ពីសំណាក់ មហាជន ជាពិសេសតាមរយៈការចែករំលែកនូវរូបភាពដ៏ស្រស់ស្អាតនិងពោរពេញទៅដោយ សុភមង្គលរបស់ក្រុមគ្រួសារលោក។
តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះត្រូវបាន គេចាត់ទុកជាតារាចម្រៀងប្រុសដែលមានសំណាងមិនចាញ់លោក កែវ វាសនា និងលោក ឆាយ វីរៈយុទ្ធ ទេ ដោយ ជីវិតលោកបានផ្លាស់ប្តូរ១៨០ដឺក្រេក្រោយលោកបានរៀបការជា មួយភរិយាជាកូនអ្នកមានទ្រព្យនឹងមានរូបសម្បត្តិស្រស់សោភាដែលសព្វថ្ងៃនេះជីវិតរបស់លោកពោរពេញទៅដោយក្តី សុខក្រោយទទួលបានចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ៕













