header ads

Sponsor

សិល្បៈ

តាគល់

កម្មវិធីប្រកួតលំដាប់អន្តរជាតិ Miss Planet International ជំនាន់ទី ២​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានបញ្ចប់ទៅយ៉ាងរលូន កាលពីពេលថ្មីៗនេះ ខណៈកម្ពុជាត្រូវបានក្លាយជាម្ចាស់ផ្ទះនៃការរៀបចំកម្មវិធីនេះ ហើយកាន់តែពិសេសផងដែរនោះគឺ កម្មវិធី Miss Planet ក៏មានស្ថាបនិកដែលជាកូនខ្មែរផងដែរ។

កម្មវិធី Miss Planet International បានចូលរួមចែករំលែក ក៏ដូចជាផ្សព្វផ្សាយនូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វប្បធម៌ ទេសចរណ៍ និងបរិស្ថានពីប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិបានមួយផ្នែកផងដែរ តែយ៉ាងណាជុំវិញទៅនឹងកម្មវិធីនេះ មហាជនក៏បានប្រតិកម្មទៅនឹង ឌួង ហ្សូរីដា ផងដែរពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់កញ្ញា។

យ៉ាងណាពិធីការិនីដែលមិនយកយកកម្រៃរូបនេះក៏បានចេញមកបកស្រាយពីហេតុផល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលមហាជនលើកមកវែកញែកផងដែរ ដោយកញ្ញាបានលើកឡើងថា៖«អរគុណ អ្នករិះ.គន់ទាំងឡាយ ហើយអូនៗមានបានជួយអ្វីខ្លះដល់សង្គមខ្មែរ ក្រៅពីការចែករំលែកតែភាពអវិជ្ជមាន?

បងមិនល្អគ្រប់ ១០ ទេ ប៉ុន្តែបងសប្បាយចិត្ត ដែលបងបានរកលុយឱ្យអ្នករៀបចំកម្មវិធី តាមរយៈការចូលរួមបរិច្ចាគពេលវេលារបស់បង ការអំពាវនាវរកថវិកា ដើម្បីបន្តកម្មវិធីទៅមុខទៀតដើម្បីមុខមាត់ប្រទេសជាតិ។ អ្នកធ្វើគឺតែងតែខុស មានតែអ្នកមិនដែលធ្វើទេបានមិនខុស។ អរគុណរាល់ការរិះគន់ដើម្បីស្ថាបនា ដោយពាក្យសុជីវធ៌មថ្លៃថ្នូរក្នុងនាមជាខ្មែរមានចំណេះដឹង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ដែលជាគណៈអធិបតីនៃកម្មវិធី Miss Planet International ជំនាន់ទី ២ បានចេញបង្ហោះសារកោតសរសើរកញ្ញា ឌួង ហ្សូរីដា ផងដែរ ក្នុងនោះលោកស្រីបានរៀបរាប់ថា៖ «វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបវរកញ្ញា ភពផែនដី ឆ្នាំ ២០២៣ រៀបចំដោយ MPI Cambodia ដែលស្ថាបនិកជាកូនខ្មែរ។ Credit to Zorida Duong អ្នកសម្របសម្រួលកម្មវិធី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដ៏ប៉ិនប្រសព្វ ដែលដឹកនាំកម្មវិធីដោយមិនគិតពីកម្រៃ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post