
សង្គម
ក្រោយពីមានការចាប់អារម្មណ៍បន្ទាប់ពីតារាសម្តែងរូបសង្ហាលោក ប៊រី បង្ហាញរូបភាពមួយសន្លឹកនៅក្នុងStory ហ្វេប៊ុកលោកពីទិដ្ឋភាពនៅក្នុងពិធីភ្ជាប់ពាក្យមួយដែលមានការតុបតែងលំអរទៅដោយផ្កាយ៉ាងស្រស់ស្អាត ដែលត្រូវគេសង្ស័យថារូបភាពនេះជាទិដ្ឋភាពនៅក្នុងពិធីភ្ជាប់ពាក្យរបស់លោក តែពេលនេះដឹងការពិតហើយ។
រូបភាពអមនឹងវីដេអូបង្ហាញពីទិដ្ឋភាពនៅក្នុងពិធីភ្ជាប់ពាក្យដែលរៀបចំនៅក្នុងថ្ងៃទី ១០ ខែកុម្ភៈ មានកូនកំលោះមានឈ្មោះថា សុវណ្ណ អាទិត្យ ហើយកូនស្រីមានឈ្មោះថា ស្រី សុខសំណាង ត្រូវបានតារាសម្ដែង សិទ្ធី នីកា ចេញមកបកស្រាយបញ្ជាក់បន្ថែមឱ្យដឹងថា៖ «ភ្ជាប់ពាក្យក្នុងរឿង ហ្គេមជីវិត នោះអី បញ្ជាក់ច្បាស់ៗ ខ្លាចដល់ផ្ទះ Enzo ដេញវា.យ»។
ក្រោយឃើញការបកស្រាយបែបនេះ ធ្វើឱ្យហ្វេនហ្វេនសឹងតែដា.ច់ចង្កេះបាត់ទៅហើយ ព្រោះការរៀបចំសម្ដែងនេះដូចជាការពិតអ៊ីចឹង តែក្រោយពីការសោកស្ដាយនោះ ក៏មានការទន្ទឹងរង់ចាំមើលនូវខ្សែភាពយន្តមួយនេះផងដែរថា តួប្រុសក៏សង្ហា តួស្រីក៏ស្រស់ស្អាត ដឹងសាច់រឿងល្អម៉េចទៅមានតែរង់ចាំទស្សនាឆាប់ៗនេះ។
សូមជម្រាបជូនថា លោក ប៊រី ក៏ជាតារាប្រុសដែលមានរូបសម្បត្តិស្រស់សង្ហា និងពោរពេញទៅ ដោយសមត្ថភាពនៅក្នុងការសម្តែងរឿងមិនថារឿងសម័យឬបុរាណឡើយ ដោយភាគច្រើនលោកគ្រងតំណែងជាតួឯក ។ ក្រៅពីតារាសម្តែងលោក ប៊រី ក៏ជាពិធីករម្នាក់ដែរ។ ចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំតារាសម្តែង រូបរាងខ្ពស់ស្រឡះម្នាក់នេះមិនដែលពើបប្រទះនូវរឿងអា.ស្រូ.វអ្វីឡើយ។
ដោយឡែកសម្រាប់តារាស្រី សិទ្ធី នីកា ក៏មានគ្រួសារមួយយ៉ាងពោរពេញដោយសុភមង្គល និងក្ដីសុខខ្លាំងជាមួយស្វាមី និង កូនប្រុសបណ្ដូលចិត្តផងដែរ៕




















