សិល្បៈ
តាគល់មិនត្រឹមមានឈ្មោះបោះសំឡេងនៅក្នុងកីឡាប្រដាល់គុនខ្មែរទេ ធឿន ធារ៉ា ក៏មាន សមត្ថភាពច្រៀងគ្រាន់បើដែរ ។ តួយ៉ាងថ្មីៗនេះកីឡាប្រដាល់ដ៏ល្បីរូបនេះបានបង្ហាញវត្តមាន នៅក្នុងកម្មវិធីThe Wall Song Cambodia របស់ទូរទស្សន៍ភីអិនអិនក្នុងនាមជាតារាអាថ៌កំបាំង ធ្វើឱ្យតារាកិត្តិយសលោក ខេម បាក់ចង្កេះតែម្តង ។
ធ្លាប់តែប្រើក.ម្លាំងវា.យដៃគូប្រកួត តែនេះជាលើកដំបូងដែលគេបានឃើញកីឡាប្រដាល់ ធឿន ធារ៉ា បានច្រៀងឆ្លើយឆ្លងក្នុងនាមជាតារាអាថ៌កំបាំងជាមួយតារាចម្រៀង ខេម នៅតាមកញ្ចក់ ទូរទស្សន៍ ។ បើទោះជាមានអាជីពជាកីឡាប្រដាល់ តែ ធឿន ធារ៉ា បានច្រៀងឆ្លើយឆ្លងជា មួយលោក ខេម បានយ៉ាងរលូនបើទោះលោកអះអាងថារាងភ័យបន្តិចក៏ពិតមែន។
អ្វីដែល ចាប់អារម្មណ៍ក្នុងនោះតារាចម្រៀង ខេម ក៏បានសម្តែងការភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាដៃ គូចម្រៀងអាថ៌កំបាំងរបស់ខ្លួនជាកីឡាប្រដាល់កំពុងមានប្រជាប្រិយភាពលោក ធឿន ធារ៉ា ឡើយ ។
តារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ីរូបនេះបាននិយាយថា«ទាយដល់ពីរជាតិទៀតក៏មិនត្រូវដែរនិយាយជារួមទៅនេះរៀបអោយខ្ញុំចាញ់ម៉ងខំប្រឹងគិតថាដឹងតែឈ្នះហើយព្រោះអី ស្គាល់សំលេងអ្នកចំរៀងច្រើនដែរមានអីទៅជាចេញអ្នកប្រដាល់វិញហួសចិត្ត»។
ការលើក ឡើងរបស់តារាចម្រៀង ខេម បានធ្វើឱ្យអ្នកគាំទ្រហួសចិត្តហើយម្នាក់បានលើកឡើងបែប លេងសើចថា «គាំងដល់ជាតិក្រោយបង»«ចាញ់ដោយអស់ចិត្ត»«ចប់ដោយគ្មានវាចារម៉ង អាយដលកម្មវិធីធ្វើស៊ីបងហើយ ខ្ញុំក៏ទាយមិនត្រូវដែរ»ជាដើម ។ ដោយឡែកក៏មានអ្នកគាំទ្រ ខ្លះបានលើកឡើងសរសើរដល់កីឡាករ ធឿន ធារ៉ា ថា ពូកែទាំងវាយហើយច្រៀងបានពីរោះ ទៀត ខ្លះថាអីយ៉ាស់មើលអាយដលថ្ងៃនេះឡើងសង្ហាតែម្តង ៕