header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាប់ពីស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series កំពុងល្បីសុះសាយ និងផ្ទុះការជជែកវែកញែកលើប្រព័ន្ធអ៊ីនធើណែតរយៈពេលប៉ុន្មានថ្ងៃនេះរួចមក ស្រាប់តែឥឡូវឃើញតារាប្រុសស្រីល្បីៗលើបណ្តាញសង្គមជាច្រើនដូចជា សាន កុសុមៈ, Henaa Gaming,​ Mak Leak, ហេង វាសនា, Fa Fa, សុខ លីន, MPJ និងតារាៗជាច្រើនទៀតបានបង្ហោះរូបភាពស្មាតហ្វូនស៊េរីថ្មី ឯអ្នកខ្លះទៀតក៏បានធ្វើជាវីដេអូបើកប្រអប់បង្ហាញពីអារម្មណ៍រៀងៗខ្លួន មើលទៅពិតជាទាក់ទាញ និងជាប់ចិត្តលើស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ផងដែរ។

ជាការពិតណាស់ OPPO Reno Series ជាត្រកូលស្មាតហ្វូនដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជា និងជាស្មាតហ្វូនដែលវាយលុកលក់ដាច់ខ្លាំងបំផុតគ្រប់ៗម៉ូដែល។ ថ្វីត្បិតតែឈ្មោះ Reno8 T Series ក៏ដោយ ប៉ុន្តែវាមានភាពខុសគ្នាខ្លាំងពីម៉ូដែលដទៃ ជាមួយការអាប់ដេតលើមុខងារជាច្រើន រួមទាំងរចនាបថក៏ប្រណិតជាមុនដែរ ដែលលក្ខណៈពិសេសនៅលើត្រកូល Find X Series តម្លៃរាប់ពាន់ដុល្លារ ពេលនេះគឺត្រូវបានគេយកមកបំពាក់លើម៉ូដែល Reno8 T Series ជាស្មាតហ្វូនស្ថិតក្នុងកម្រិតតម្លៃមធ្យម។

បើតាមការសង្កេតឃើញក្នុងវីដេអូ Unboxing ពួកគាត់បានសម្តែងនូវអារម្មណ៍ភ្ញាក់ផ្អើល និងពេញចិត្តជាខ្លាំងនៅពេលចាប់កាន់ស្មាតហ្វូន OPPO Reno8 T Series ជាលើកដំបូង និងមុនគេបង្អស់ ដោយម្នាក់ៗលើកសរសើរពីស្មាតហ្វូននេះមិនដាច់ពីមាត់ ជាមួយលក្ខណៈពិសេសៗលើសពីការរំពឹងទុក។ ដូចនេះ តើតារាល្បីៗទាំងនេះបាននិយាយពីអ្វីខ្លះអំពី OPPO Reno8 T Series?

រាល់ពេលនិយាយដល់អេក្រង់កោង 3D លំដាប់កំពូល 120Hz គឺមនុស្សភាគច្រើននឹកដល់ស្មាតហ្វូនកំពូលតម្លៃរាប់ពាន់ដុល្លារ តែលើកនេះវាមកបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ហើយ ដែលផ្តល់នូវបទពិសោធន៍បង្ហាញច្បាស់ត្រជាក់ភ្នែក និងអណ្តែតប្លែកអារម្មណ៍ជាងអេក្រង់ធម្មតា។ បន្ថែមពីនេះជាទូរស័ព្ទ Reno ដំបូងដែលបំពាក់កាមេរ៉ា Portrait ខ្នាតធំទំហំ 108MP អមជាមួយស្ទីលរចនារង្វង់កាមេរ៉ាដ៏ទាក់ទាញបំផុតក្នុងពេលបច្ចុប្បន្ន ដែលអាចឲ្យអ្នកថតរូបភាពខ្នាតធំបានយ៉ាងច្បាស់ និងអាចកាត់យកប្លង់ណាមួយក្នុងរូបយកមកច្នៃប្រឌិតបន្ថែមជាមួយគុណភាពខ្ពស់ដូចគ្នា។ មិនតែប៉ុណ្ណោះ វាក៏មានប្រព័ន្ធសាកថ្មលឿនបំផុត 67W SUPERVOOC អាចសាកពេញ 100% ក្នុងរយៈពេលត្រឹមតែ 44 នាទីតែប៉ុណ្ណោះ។

សម្រាប់លក្ខណៈទូទៅបន្ថែមលើ OPPO Reno8 T Series ដំណើរការដោយបន្ទះឈីប Snapdragon 695 5G ដែលជាបន្ទះឈីបមធ្យមកម្រិតខ្ពស់ថ្មី ជាមួយរចនាដ៏ស្រស់ស្អាតតាមបែប OPPO Glow លើកនេះមកជាមួយពណ៌មាសថ្មីដូចជា Sunrise Gold និងពណ៌បុរាណដូចជា Midnight Black ថែមទាំងស្តើង និងស្រាល ជាមួយនឹងកម្រាស់ត្រឹមតែ 7.7 mm និងទម្ងន់ត្រឹមតែ 171 ក្រាមប៉ុណ្ណោះ ងាយស្រួលកាន់ក្នុងដៃ និងស្រាលស្រួលប្រើដោយដៃម្ខាង។

ថ្ងៃនេះទី18 កុម្ភៈ​2023 វេលាម៉ោង 4រសៀល ក្រុមហ៊ុន OPPO នឹងដាក់ «សម្ពោធ​ស្មាតហ្វូន OPPO Reno8 T Series» ជាផ្លូវនៅលើ Facebook Page ជាមួយការប្រកាសតម្លៃ ព័ត៌មាន Pre-Order និងកាដូផ្សេងៗ។ រឹតតែរំភើបក្នុងកម្មវិធីនេះក៏មានការសម្តែងពិសេសពីតារាតំណាងទាំង 3 គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និង រ៉េត ស៊ូហ្សាណា។ រឹតតែពិសេសក៏មានការចាប់រង្វាន់ស្មាតហ្វូន OPPO Reno8 T Series និងកាសឥតខ្សែ Enco Buds2 ជាច្រើនរង្វាន់។ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចចូលទៅកាន់ Facebook page ផ្លូវការរបស់ក្រុមហ៊ុន៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post