header ads

Sponsor

ស្រុកគិរីវង់ ៖សមត្ថកិច្ចស្រុកគិរីវង់ បង្រ្កាបបានពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ទោះបីមានស្លាបហោះក៏ហោះមិនផុតពីសមត្ថកិច្ចស្រុកគិរីវង់ឡើយ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីច្បាប់ ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តតាកែវ ថ្ងៃអង្គារ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២០នាទី នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណី ប៉ុនប៉ងបង្កអោយមានរបួសស្នាម នឹងជេរប្រមាថមកលើសមត្ថកិច្ច ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគិរីចុងកោះ ចុះឃាត់ខ្លួនជនសង្ស័យមានគ្នាចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម ៖

ទី១.ឈ្មោះ ទុន សុខ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។

ទី២.ឈ្មោះ ទុន សីមា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ (បងប្អូនបង្កើត)។ បានផឹកស្រាស្រវឹង ហើយបានយកដំបងវាយទៅលើឈ្មោះ ហេង ដាវីតភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដែលកំពុងតែជិះម៉ូតូ តែជនរងគ្រោះបានជិះគេចទាន់ ។

មូលហេតុ៖ ស្រវឹងស្រាជោគជាំ ។

សូមបញ្ជាក់ថា៖ ក្រុមជនសង្ស័យខាងលើនេះ បានបង្កការអុកឡុកកាន់ដំបងដើរក្រវីពេញផ្លូវ ហើយពេលសមត្ថកិច្ចយើងបានចុះទៅដល់កើតហេតុ ពួកក្រុមជនសង្ស័យខាងលើក៏បានជេរប្រមាថមកលើសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនក្រុមជនសង្ស័យខាងលើ មកធ្វើការសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី ។

លុះដល់វេលាម៉ោង១៨:៤០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីធ្វើអោយខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រែក តុង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពយកកំណាត់អុសប្រវែង៦.០សម បានគប់ទៅលើរថយន្តរបស់ជនរងគ្រោះឈ្មោះ សេក សម្បត្តិ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិព្រៃជើង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ រថយន្តរបស់ជនរងគ្រោះម៉ាក RAVE4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-2833 បានធ្វើដំណើរពីត្បូងទៅជើង គោលបំណងជិះទៅផ្ទះ។

មូលហេតុ: ជនបង្កជាមនុស្ស បែកថ្នាំ ។

សូមបញ្ជាក់ថា៖ រថយន្តរងការខូចខាតកញ្ចក់បាំងក្រោយខាងឆ្វេង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post