header ads

Sponsor

បន្ទាប់ពីមានការសំណូមពរតាមរយៈ ឯកឧត្តម ខៀវ កាញារិទ្ធ ទាក់ទងនឹងអ្នកប្រចាំការមាត់ច្រកចេញចូលក្រសួង សុំកាហ្វេបារី ពីប្រជាជនដោះដូរនឹងការបានចូលក្រសួងដាក់ពាក្យបណ្ដឹងនានានោះ ពេលនេះនាយកដ្ឋាននគរបាលការពារ បានឆ្លើយតបហើយ។

បើយោងតាមនាយកដ្ឋាននគរបាលការពារ គោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឱ្យដឹងថា  កន្លងមកពិតជាមានបញ្ហានេះមែន ហើយអង្គភាពបានធ្វើការ អប់រំ ណែនាំ ដាក់វិន័យរបស់ កងកម្លាំងនគរបាលជាតិរួចហើយ ។

នាយកដ្ឋាននគរបាលការពារ បានបញ្ជាក់បន្ថែមទៀតថា៖ ក្នុងនាមថ្នាក់ដឹកនាំទទួលខុសត្រូវ និងខិតខំ អប់រំ ណែនាំ ដល់មន្ត្រី ក្រោមឱវាទ យាមប្រចាំការច្រកចេញ-ចូល ក្រសួងមហាផ្ទៃ និង កន្លែងផ្សេងៗទៀត និងលុបបំបាត់ឲ្យបាន ការសុំ កាហ្វេឬបារី និងសុំទទួលយកដោយរីករាយនៅការរិះគន់ កែលម្អដោយស្ថាបនា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post