សង្គម
អាម៉ាប៉ាប៉ាញ៉ូសការបង្ហាញវត្តមានរបស់គូស្នេហ៍តារាចម្រៀងរ៉េបមួយគូនេះពិតជាធ្វើឱ្យទស្សនិកជន ជាពិសេ សហ្វេន ហ្វេន មានការពេញចិត្តនិងលាន់មាត់សរសើរពីភាពស្រស់ស្អាតស្រស់សង្ហារួមនឹង ការប៉ិនប្រសព្វក្នុងការតុបតែងខ្លួនមើលទៅកាន់តែធ្វើឱ្យគូស្នេហ៍ដែលទើបនឹងកា្លយជា ឪពុក ម្តាយថ្មីថ្មោងរូបនេះលេចធ្លោថែមមួយកម្រិតទៀតនៅក្នុងចំណោមសិល្បករការិនីជាច្រើនរូបក្នុងកម្មវិធីPMAកាលពីម្សិលមិញ ។ អ្វីដែលគួរឱ្យកត់សម្គាល់គ្រាន់តែតម្លៃគ្រឿងអលង្ការត្រួសៗ របស់លោក ជី ដេវីត និង ទេព បូព្រឹក្ស ពាក់ចូលរួមនៅក្នុងកម្មវិធីគឺមានតម្លៃជាង ២០ម៉ឺន ដុល្លារទៅហើយ ។
ដ្បិតទើបសម្រាលកូនប្រុសដំបូងទើបបានមួយខែក្តី តែតារាចម្រៀង ទេព បូព្រឹក្ស និងគូស្នេហ៍ បានបណ្តើរគ្នាចូលរួមនៅក្នុងកម្មវិធីដ៏ធំមួយនេះហើយអ្វីដែលគូស្នេហ៍ទាំងពីរដួងនេះធ្វើឱ្យ មហាជនទាំងមិត្តភក្តិក្នុងសិល្បៈចាប់អារម្មណ៍នោះពួកគេបានរុញរទេះកូនក្មេងរួមជាមួយដែល ធ្វើឱ្យមានការលើកឡើងថាអ្នកទាំងពីរបណ្តើរកូនប្រុសចូលរួម តែការពិតនេះគ្រាន់តែជាការ ទាក់ទាញមួយប៉ុណ្ណោះការពិតនៅក្នុងរទេះនោះគឺជាកូនតុក្កតាប៉ុណ្ណាះ។លោក ជី ដេវីត បាន ប្រាប់ថាមូលហេតុមិនយកកូនមកជាមួយដោយសារកូននៅតូចពេក។អ្វីដែលកត់សម្គាល់ងាក មក ទេព បូព្រឹក្ស ឯណេះវិញបានតែងខ្លួនយ៉ាងស្រស់សោភាស្ទើរមិនដឹងថាអ្នកនាងជាម្តាយ នៅសរសៃខ្ចីឡើយ។
អ្វីដែលធ្វើឱ្យលោក ជី ដេវីត និងគូស្នេហ៍ ទេព បូព្រឹក្ស កាន់តែលេចធ្លោថែមមួយកម្រិតទៀត នោះគឺការតុបតែងខ្លួន និងការប្រើប្រាស់គ្រឿងអលង្ការរបស់គូស្នេហ៍អ្នកចម្រៀងមួយគូនេះ ពិតមានតម្លៃខ្ពស់កប់ក្តោងតែម្តង ។ យ៉ាងណាមិញសរុបខាងក្រោមនូវតម្លៃសម្លៀកបំពាក់និង គ្រឿងអលង្ការរបស់ ប៉ាប៉ា បញ្ចវរាប ដែលមានដូចជា
1- មកុដបន្លាលួសដាយណូស័រ តម្លៃ- 124,900$ ដែល មកុដនេះលំនាំដើម គឺមកុដ Thorns ដែលតារាចម្រៀង Rap ដ៏ល្បីរបស់អាមេរិក លោក Kendrick Lamar’s ធ្លាប់បានពាក់ ហើយ មកុដ របស់គាត់ គឺជា Brand ( Tiffany &Co.) ។ មកុដរបស់លោក ជី ដេវីត ចៃ្នដោយហាង សេង ចិន្តា ។
2-ខ្សែក្រវ៉ាត់ Chrome Heart Belt 12xx$
3- ស្បែកជើង Louis vuttion Baroque Derby 15xx$
4-ខ្សែក Necklace Dinosaur 12xxxx$
5- អាវក្នុង MISBHV shirt 135$
សរុបត្រួសៗតម្លៃគ្រឿងអលង្ការរបស់តារាចម្រៀង ជី ដេវីត មានតម្លៃប្រមាណជាង១២ម៉ឺន ដុល្លារឯណោះ។
ងាកមកអ្នកម្តាយសម័យថ្មី ទេព បូព្រឹក្ស ឯណេះវិញក៏មិនអន់ប៉ុន្មានដែរដោយគ្រាន់តែតម្លៃ គ្រឿងអលង្ការពេជ្រដែលនាងបានពាក់នោះមានតម្លៃប្រមាណជាង៧ម៉ឺនដុល្លារឯណោះ ។ មិនមានអ្វីចម្លែកទេព្រោះជារឿយៗគូស្នេហ៍មួយគូនេះតែងប្រើប្រាស់សម្ភារៈទំនើបៗម៉ាកល្បីៗមិនចាញ់តារាបរទេសប៉ុន្មានឡើយ៕