សិល្បៈ
តាគល់ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់តារាសម្តែងរូបស្រស់កូនកាត់អាល្លឺម៉ង់ ម៉ៃយ៉ា និងគូ ស្នេហ៍ភេទដូចគ្នាកាន់តែស្អិតរមួតមិនខុសពីប្តីប្រពន្ធភេទផ្ទុយគ្នាឡើយ។ យ៉ាងណាមិញនៅ ក្នុងថ្ងៃខួបកំណើតនៅក្នុងឆ្នាំនេះស្រីស្អាត ម៉ៃយ៉ា បានទទួលការជូនពរពីសំណាក់គូស្នេហ៍ ជាពិសេសស្តាប់ហើយពិតជាពោរពេញទៅដោយក្តីសុខជាខ្លាំង។
ខុសពីមិត្តភក្តិរួមទ្រនំនានា ម៉ៃយ៉ា មិនដែលរៀបចំពិធីខួបកំណើតអធិកអធមនោះទេ ។ភាគ ច្រើននាងធ្វើជាមួយគូស្នេហ៍និងសាច់ញាតិតែប៉ុណ្ណាះ ហើយសម្រាប់ឆ្នាំនេះស្រីស្អាតកូនកាត់ រូបនេះក៏ត្រូវបានគូស្នេហ៍Surprise នំខួបកំណើតយ៉ាងស្រស់ស្អាតរួមនឹងពាក្យពេចន៍ជូនពរ ស្តាប់ហើយពិតជាលើសជាតិស្ករតែម្តង ។
ក្នុងនោះគូស្នេហ៍ ម៉ៃយ៉ា បានជូនពរនាងថា«រីករាយ ថ្ងៃខួបកំណើត mommy ya . ជូនពរអូនសុខភាពល្អ ការងារបានសម្រេច គ្រប់យ៉ាងស្រឡាញ់ . បងច្រើន ៗ I love u»។ក្រៅពីនំខួបកំណើតដ៏គួរឱ្យស្រឡាញ់នេះ ម៉ៃយ៉ា មិនបានបង្ហាញពី កាដូពិសេសរបស់គូស្នេហ៍ជូននៅក្នុងថ្ងៃខួបកំណើតឆ្នាំនេះឡើយ ។
បើទោះចំណងស្នេហ៍កាន់តែស៊ីជម្រៅនិងបានបង្ហាញជាសាធារណៈក្តី តែគេមិនទាន់ប្រាកដ ថាតើតារាសម្តែងរូបស្រស់ម្នាក់នេះមានភាពក្លាហានហ៊ានដឹកដៃគូស្នេហ៍ភេទដូចគ្នារៀបការទៅតាមប្រពៃណីខ្មែរដូចគូស្នេហ៍ដទៃឬបែបណាឡើយ ។ មួយវិញទៀត ម៉ៃយ៉ា ក៏មិនទាន់ បង្ហើបពី គម្រោងក្នុងការយកកូនប្រឡែងលេងនោះឡើយ ។ នៅតែមានការជូនពរពីសំណាក់ មិត្តភក្តិ និងអ្នកគាំទ្រឱ្យចំណងស្នេហ៍ពួកគេកាន់តែផ្អែមល្ហែមនឹងរឹងមាំជារៀងរហូត៕