
សង្គម
មានការចាប់អារម្មណ៍នឹងលាន់មាត់គ្រប់គ្នាក្រោយបានឃើញសម្រស់របស់អតីតតួឯកនៅក្នុង រឿង«កត្តញ្ញូ»អ្នកនាង លី ចាន់សីហា កាន់តែស្រស់ស្អាតនិងក្មេងប្លែកជាងមុន ។ប៉ុន្តែយ៉ាងណាពេលនេះ លី ចាន់សីហា លែងរវីរវល់ជាមួយការងារសន្សំប្រាក់កាក់ល្អិតនៅក្នុងការងារ សម្តែងទៀតហើយពោលនាងងាកចាប់អាជីពជំនួញវិញម្តង ។
លី ចាន់សីហា កាន់តែមានភាពស្រស់ស្រាយក្រោយពីនាងបានជួបគូស្នេហ៍ថ្មីនឹងបានសម្រេច ភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរកាលពីចុងឆ្នាំ ២០២២ កន្លងទៅ ហើយពេលនេះនាងក៏មិនខ្វល់ខ្វាយនៅក្នុងការរកវេលាល្អរៀបការនោះដែរ ។ អ្វីដែលកត់សម្គាល់ទោះមិនចាប់អាជីព សម្តែងដូចមុន តែ លី ចាន់សីហា នៅតែបង្ហាញភាពស្និទ្ធស្នាលជាមួយមិត្តភក្តិសិល្បៈដោយ តែងបង្ហាញវត្តមាននានាមិនដែលរំលងឡើយ ។ ក្នុងនោះក៏មានការលាន់មាត់សរសើរថា មួយរយៈចុងក្រោយនេះ លី ចាន់សីហា កាន់តែមានសម្រស់ប្រែប្រួលស្អាតនិងក្មេងប្លែកជាងមុនតែម្តង ។
លី ចាន់សីហា ធ្លាប់ជាតារាសម្តែងដែលមានឈ្មោះបោះសំឡេងខ្លាំងពោលនាងក្តោបបានតំណែងជាតួឯកតាំងពីក្មេង តែក្រោយពីរៀបការនៅក្នុងឆ្នាំ ២០១៧ លី ចាន់សីហា ក៏បានងាកមកចាប់អាជីពជំនួញរហូតមកដល់បច្ចុប្បន្ននេះតែម្តង ។
ក្នុងនោះក៏មានការបង្ហើបថាសព្វថ្ងៃ លី ចាន់សីហា មិនខ្វះប្រាក់ចាយឡើយព្រោះនាងមានជំនួញពេញដៃសុទ្ធតែជាមុខរបរត្រូវប៉ាន់ដែលមានដូចជា ផ្ទះត្រចៀកកាំ ផលិតផលរក្សាសម្រស់ និងសម្អាងការ ជាដើម ដូច្នេះនាងមិនចាំបាច់វិលមកចាប់អាជីពសម្តែងទៀតឡើយ៕