header ads

Sponsor

ខាងក្រោមនេះជាសំណេរ ទាំងស្រុងរបស់លោកស្រី តាំងហ្គិចលៀង «ជាដំបូង​ នាងខ្ញុំ តាំង​ ហ្គិចលៀង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចពុក ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ក្រោយពីក្មួយបានស្តាប់យ៉ាងយកចិត្តទុក្ខដាក់នូវសាររបស់សម្តេចពុកដ៏មានអត្ថន័យ​ រយៈពេល​ ២៥:២៦នាទី​ រួចមក​ ក្មួយសូមគោរពទទួល​ និងអនុវត្តតាមអាសនុសាសន៍របស់សម្តេចពុក ។ 

ក្មួយពិតជាសូមសំដែងនូវការអគុណ និង សូមទទួលស្គាល់ថា ក្មួយបានប្រើប្រាស់នូវពាក្យពេជន៍ និងអក្សសាស្ត្រខ្មែរមិនទាន់បានត្រឹមត្រូវ ក្មួយនឹងប្រែក្លាយពីកំហុសមួយនេះឲ្យទៅជាមេរៀនដ៏សំខាន់បំផុតសម្រាប់បំភ្លឺជីវិតក្មួយ និងជាធាតុដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍សម្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកដល់កិច្ចការងារសង្គមផងដែរ ។ 

ជាកិច្ចបន្ទាប់ នាងខ្ញុំ​ ក៏សូមជម្រាបជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែរថា  ៖

នាងខ្ញុំសូមអគុណនូវរាល់ មតិរិះគុណដេីម្បីស្ថានា ដែលបងប្អូនទាំងអស់គ្នា បានផ្តល់ឲ្យមកនាងខ្ញុំ។ 
តាំងពីដេីមមកដល់ពេលនេះ នាងខ្ញុំពុំបានមានចិត្តខឹងសម្បារដល់ រាល់មតិរិះគន់ បន្តុះបង្អាប់នាងខ្ញុំឡេីយ ផ្ទុយទៅវិញ នាងខ្ញុំសូមដឹងគុណអ្នកទាំងអស់គ្នា ដែលបានធ្វេីជាកញ្ចក់ដ៏ថ្លា ដែលអាចឲ្យខ្ញុំ ឆ្លុះឃេីញ ខ្លួនឯងកាន់តែច្បាស់។ 

នាងខ្ញុំក៏សូម អរគុណដល់បណ្តាអ្នកគាំទ្រ ដែលបានស្រឡាញ់ គាំទ្រ លើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ដល់នាងខ្ញុំ ដោយមានការលេីកទឹកចិត្តទាំងនេះហេីយ គឺជាក្តីសង្ឃឹមមួយ ហេីយក៏ជាកំលាំងចិត្ត ឲ្យនាងខ្ញុំបន្តការចែរំលែកដល់សង្គមបន្តទៀត ។
ការពិតទៅនាងខ្ញុំគឺជាកូនអ្នកខ្សត់ខ្សោយដែរ ព្រោះលោកពុក អ្នកម្តាយ របស់នាងខ្ញុំ ជាអ្នកដែលកេីតចេញពីបាតដៃទទេដូចតែគ្នា ហេីយ នាងខ្ញុំតែងតែយករឿងនេះមកនិយាយកន្លងមក ។

នាងខ្ញុំមិនដែលរើសអើងនឹងអ្នកដែលមានជីវភាពទន់ខ្សោយនោះទេ ព្រោះនាងខ្ញុំអាចរកសុីមានបានតិចតួចនេះ ក៏ដោយសារមានពួកគាត់ទាំងអស់ជាអ្នកជួយជ្រោមជ្រែង​ ។  នាងខ្ញុំតែងតែដឹងគុណដល់បុគ្គលិក ក៏ដូចជាអ្នកដែលគាត់ បានជួយនាងខ្ញុំ រហូតមក បេីគ្មានអ្នកទាំងអស់គ្នាក៏ខ្ញុំគ្មានថ្ងៃនេះដែរ “ អគុណមានអ្នក “ ។

ជាចុងក្រោយ នាងខ្ញុំសូមដឹងគុណ នូវរាល់បទពិសោធល្អៗក្នុងប៉ុន្មានថ្ងៃនេះ ទោះវិជ្ជមាន ក្តី អវិជ្ជមានក្តី នាងខ្ញុំពិតជារៀនសូត្របានច្រេីនមែន ជាពិសេស​ សាររបស់សម្តេចពុក បានធ្វេីអោយនាងខ្ញុំភ្ញាក់ខ្លួនជាខ្លាំង នាងខ្ញុំសូមសន្យាថា​ នឹងប្រេីប្រាស់បទពិសោធទាំងអស់នេះ ឲ្យក្លាយជាប្រយោជន៍ដល់សង្គមជាតិ គ្រាន់ជាការតបស្នងសងគុណ ។

ក្មួយសូមបួងសួងដល់ទេវតាឆ្នាំថ្មី​ ឆ្នាំថោះ​ ជួយតាមបីបាច់ថែរក្សា​ និងប្រសិទ្ធិពរជ័យ​ សិរីសួស្តី​ បវរមហាប្រសេីរ​ ​ជូនសម្តេច​ពុក​ និងសម្តេច​ម៉ែ​ ព្រមទាំងក្រុមគ្រួសា​រ​ សូមមានសុខភាពល្អ​ អាយុយឺនយូរ​ ដេីម្បីបន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បន្ថែមទៀត។ 
សូមគោរពអរគុណ និង សូមអគុណជាអនេក​ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
បញ្ជាក់ : (គាត់សរសេរខុសអក្ខរាវិរុទ្ធច្រើនដែរ) ។ អរគុណ
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post