header ads

Sponsor

សិល្បៈ

តាគល់

រយៈពេលប្រមាណជា៧ឆ្នាំក្នុងអាជីពសិល្បៈតារាចម្រៀងរូបស្រស់ប្រចាំផលិតកម្មហង្សមាស រ៉េត ស៊ូហ្សាណា មិនដែលពើបប្រទះនូវរឿងអាស្រូវម្តងណាឡើយ ។ ភាគច្រើនមិនថាការទៅ សម្តែងឬចូលរួមនៅក្នុងកម្មវិធីនីមួយៗគឺតារាចម្រៀងរូបស្រស់ម្នាក់នេះទៅជាមួយអ្នកម្តាយ និង បង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រី ដែលធ្វើឱ្យបុរសៗពិបាកក្នុងការចូលកៀករូបនាង ។

បើទោះមមាញឹកនៅក្នុងការងារសិល្បៈទាំងការថតចម្រៀងថ្មីៗនិង ថតស្ប៉តពាណិជ្ជកម្មក្តី តែ តារាចម្រៀង រ៉េត ស៊ូហ្សាណា តែងចំណាយពេលដើរកម្សាន្តនៅប្រទេសជិតខាងជាមួយក្រុម គ្រួសារដែលមើលទៅពិតជាមានភាពកក់ក្តៅជាខ្លាំង ។ គេចាំបានថាមួយរយៈមុនមានការ សង្ស័យពីសំណាក់ ហ្វេន ហ្វេន ក្រោយពីបានឃើញតារាចម្រៀង រ៉េត ស៊ូហ្សាណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ា និង សុវត្ថិ មុនីនាគ បង្ហាញភាពស្និទ្ធស្នាលប្លែកលើសពីមិត្តភក្តិក្រោយពីពួកគេបានចាប់គូច្រៀងរួមគ្នា នាពេលកន្លងមក ។ មានការត្រេកអរនិងចូលរួមសាទរពីសំណាក់រៀមច្បងសិល្បៈក៏ដូចជា អ្នកគាំទ្រជាច្រើន ។ 

ប៉ុន្តែយ៉ាងណាអ្នកស្រី ស្រីមុំ ជាម្តាយរបស់កំលោះ សុវត្ថិ មុនីនាគ បានចេញមុខច្រានចោល ដោយបញ្ជាក់ថាកូនប្រុសរបស់អ្នកស្រីមិនមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងវ័យក្មេង រូបស្រស់ រ៉េត ស៊ូហ្សាណា ឡើយ ។ បើទោះអ្នកគាំទ្រមួយចំនួនបានបង្ហាញការខកចិត្តក្តី តែ តារាចម្រៀង រ៉េត ស៊ូហ្សាណា មិនបានចេញមុខវែកញែកពីរឿ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងនេះឡើយ ។

ដោយសាររូប សម្រស់ជាទុនស្រាប់នោះបានធ្វើឱ្យតារាចម្រៀងវ័យ ២៣ឆ្នាំ រូបនេះស្រូបទាញបានការគាំទ្រ ពីសំណាក់មហាជនជាពិសេសយុវវ័យជាច្រើន។ក្នុងនោះក៏មានបុរសៗមិនតិចទេលង់ស្នេហ៍តារាវ័យក្មេងរូបនេះ ប៉ុន្តែយ៉ាងណាហាក់មានការពិបាកបន្តិចព្រោះទៅណាមកណា រ៉េត ស៊ូហ្សាណា តែងរួមដំណើរជាមួយអ្នកម្តាយរបស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាងជានិច្ច៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post