បុរី ប៉េង ហួត បាននាំមកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើនកន្លងមកនៅថ្ងៃ បុណ្យ ហាឡូវីន ក៏ដូចជាថ្ងៃបុណ្យឆ្លងឆ្នាំសកល និងបុណ្យណូអែល ដែលទាក់ទាញអ្នករស់នៅក្នុង និងក្រៅគម្រោងបុរី ប៉េង ហួត មកចូលរួមទស្សនា យ៉ាងច្រើនកុះករប្រមាណជាង ១០ម៉ឺននាក់ នៅបរិវេណសួនសួនអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ)។
ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បុរី ប៉េង ហួត បានរៀបចំព្រឹត្តិការណ៍មានឈ្មោះថា ប៉េង ហួត សង្ក្រាន្ត គឺនឹងធ្វើឡើងនៅថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៩យប់ ស្ថិតនៅក្នុងបរិវេណសួនបែបអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដែលនឹងនាំមកនូវផ្ទាំងទស្សនីយភាពមហោស្រពសិល្បៈបុរាណ របាំប្រពៃណី រួមទាំងការប្រគុំតន្ត្រីបុរាណ និងសម័យ ការលេងល្បែងប្រជាប្រិយ អមជាមួយនឹងការតុបតែងរចនាបថខ្មែរ និង ភ្លើងបំភ្លឺជាច្រើនពណ៌ស្អាតៗដ៌អស្ចារ្យមិនធ្លាប់មានពីមុនមក។
ព្រឹត្តិការណ៍ ប៉េង ហួត សង្ក្រាន្ត ក៏បាននាំមកនូវ ស្តង់ផលិតផលជាច្រើនដូចជាស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ សេវាកម្ម និង ទំនិញចម្រុះជាច្រើនមុខ។
ដូចនេះសម្រាប់អាជីវករដែលចង់ជួលស្តង់លក់អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ និងទំនិញផ្សេងៗអាចទំនាក់ទំនងមកកាន់ ៖ 011 666 098 / 098 666 824 ។
កុំភ្លេចអញ្ជើញចូលរួមទស្សនា ដើរញ៉ាំអាហារ ទិញទំនិញ លេងល្បែងប្រជាប្រិយ ការសម្តែងរបាំសិល្បៈបុរាណ របាំប្រពៃណី និងការប្រគុំតន្ត្រីអោយបានច្រើនកុះករ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។