header ads

Sponsor

នៅថ្ងៃទី ១៧ មេសា ២០២៣ សមត្ថកិច្ចបានឱ្យដឹងថា មនុស្សចំនួន៤នាក់ បានស្លា-ប់ និងរងរបួសធ្ងន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូឈប់នៅចិញ្ចើមផ្លូវបំរុងឆ្លងថ្នល់។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២០៖៥៨នាទីយប់ នៅលើផ្លូវជាតិលេខ៥ (ផ្លូវកោង) ចន្លោះគីឡូម៉ែត្រ១៥៤-១៥៥ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងទៀតថាក្នុងហេតុការណ៍ខាងលើបណ្ដាលឲ្យខូចខាតរថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង ស្លា-ប់ និងរងរបួសមនុស្ស មានចំនួន០៥នាក់ស្រី០២ក្នុងនោះ, ស្លា-ប់០៤នាក់ ស្រី០២នាក់ (ស្លា-ប់កូនក្នុងផ្ទៃពោះ ៩ខែ០១នាក់) នៅកន្លែងកើតហេតុ។

 រងរបួសធ្ងន់០១នាក់ប្រុស (បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់)។ សមត្ថកិច្ចបានបន្តថា រថយន្តម៉ាក MG.RX5 ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា NARY7170 (ធ្វើចរាចរណ៍ពីកើតទៅលិច) បើកបរដោយឈ្មោះ ញិល ឆេងកុសល ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (មិនរងរបួស)។ 

ម៉ូតូរងគ្រោះម៉ាក HONDA.C125/017 ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1W-3374 (ធ្វើចរាចរណ៍ពីជើងទៅត្បូងទិសដៅទៅកើត) បើកបរដោយឈ្មោះ ណា រ៉ូ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លា-ប់)។

អ្នករួមដំណើរទី១-ឈ្មោះ សុខ គីមឡាង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា ត្រូវជាប្រពន្ធ (ស្លា-ប់ទាំងកូនក្នុងផ្ទៃ)។

អ្នករួមដំណើរទី២-ឈ្មោះ ណាប៊ិន យ៉ា ភេទស្រី អាយុ៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា ត្រូវជាកូន (ស្លា-ប់)។

អ្នករួមដំណើរទី៣-ឈ្មោះ ណាប៊ិន កេត ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា ត្រូវជាកូន (រងរបួសធ្ងន់)។

យោងតាមនិទ្ទេសរបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង២១នឹង២១នាទីយប់ បានបញ្ជាតាមទូរស័ព្ទអោយកំណត់ហេតុប្រគល់/ទទួលសពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ 

វត្ថុតាងបានប្រគល់រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post