header ads

Sponsor

រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានម្ចាស់កង់បីម្នាក់ បើកបុកគូទរថយន្តរបស់លោកបណ្ដាលឲ្យខូចខាតយ៉ាងដំណំ និងជាប់ស្ទើរដោះមិនចេញ ខណៈកំពុងរង់ចាំស្ដុបដែលទើបនឹងចេញពីកន្លែងធ្វើការ ក្នុងនោះក៏មានការចូលរួមធ្វើដំណើរពីឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានផងដែរ។ 

តាមរយៈវីដេអូផ្សាយផ្ទាល់របស់ឯកឧត្តម ក្រោយពីកើតហេតុគេសង្កេតឃើញថា មានក្រុមអ្នករត់ម៉ូតូកង់បីជាច្រើននាក់ផ្សេងទៀតបានមកចោមរោម ដោយមានទាំងអ្នកខ្លះបានចេញមកហាម និងមិនលោកមិនឲ្យថតសកម្មភាពទុកជាភស្តុតាងទៀត ទាំងដែលលោកជាជនរងគ្រោះសោះ។

ជុំវិញនឹងរឿងនេះឯកឧត្តមក៏បានលើកឡើងថា៖ ករណី កង់៣បុកគូទឡានខ្ញុំយប់មិញ! ករណីនេះសូមបងប្អូនក្នុងជួយផ្តល់ជាយោបល់អោយគាត់រួចខ្លួនថោយលើកម្រាមដៃ១០ ឬត្រូវទទួលខុសត្រូវកំរឹតណាមួយ? បើតាមខ្ញុំ ក្តីអាណិតពិតជាមាន ក៏ប៉ុន្តែ បើយើងនៅតែលើកលែងនោះបញ្ហានឹងចេះតែកើតឡើង ។ ដូច្នេះខ្ញុំសម្រេចថា ត្រូវម្ចាស់កង់៣ ទទួលខុសត្រូវក្នុងកម្រិតណាមួយ។

រហូតមកដល់ល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ តាមរយៈទំព័រហ្វេសបុករដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះបានបញ្ជាក់បន្ថែមឱ្យដឹងថា ករណី កង់៣បុកគូទឡានខ្ញុំយប់ម៉ិញ! ក្តីអាណិតពិតជាមាន ក៏ប៉ុន្តែ បើយើងនៅតែលើកលែងនោះបញ្ហានឹងចេះតែកើតឡើង ។ ខ្ញុំសម្រេចថា ត្រូវម្ចាស់កង់៣ ទទួលខុសត្រូវក្នុងកំរឹតណាមួយ ដូច្នេះ ខ្ញុំសម្រេចចិត្តអោយអ្នកបង្ក សងសំណង 200$ ដោយត្រូវសងរំលោះ ១ថ្ងៃ 1$ រយៈពេល ២០០ថ្ងៃ។ ការធ្វើបែបនេះ ខ្ញុំចង់អោយគាត់ចងចាំក្នុងជីវិតរបស់ គាត់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post