header ads

Sponsor

មានការហួសចិត្តជាខ្លាំងក្រោយបានឃើញគណនីយហ្វេសប៊ុកនារីម្នាក់បានចូលទៅខមិននៅក្នុងការបង្ហោះសារបស់បវរកញ្ញា ប៊ី សុធារី ថាឱ្យដៃសង្សារគេស្រួលម៉េស ដែលធ្វើឱ្យស្រីស្អាត រូបនេះស្រឡាំងកាំងនឹងឆ្លើយផាំងៗទៅវិញតែម្តង ។  ប៉ុន្តែយ៉ាងណាគណនីយនោះមិនបានតបវិញឡើយ។

ថ្មីៗនេះស្រីស្អាត ប៊ី សុធារី បានបង្ហោះសារខ្លីដែលមានអត្ថន័យថា« Single ធ្វើអីក៏បាន»។ ប៉ុន្តែ សារមួយនេះត្រូវបានគណនីយហ្វេសប៊ុកមួយបានចូលទៅខមិនថា«ចឹងបានឱ្យដៃគេស្រួលម៉េសឃ្វីន»។ជាមួយគ្នានោះ ប៊ី សុធារី បានតបវិញថា«សង្សារអ្នកណាដែរហើយបងទៅឱ្យដៃគេម៉េចខ្លះអូនសុំមើលភស្តុតាងតិចមើល ។ បើបងអត់បានធ្វើអ្វីផងបងម៉េចដឹងទាល់អូនឯងបញ្ជាក់ថាបងឱ្យច្បាស់សិនថាបងទៅធ្វើអីដាក់អ្នកណាកន្លែងណា ម៉ោងណា? អូនឯងអ្នកណាដែរបងដូចអត់ស្គាល់អូនឯងសោះ» ប៉ុន្តែយ៉ាងណាគេមិនបានឃើញគណនីយនោះតបមកស្រីស្អាត ប៊ី សុធារី វិញឡើយ ។ តែគណនីយនោះបានឆាតមក Miss Charm Cambodia 2023 រូបនេះជាលក្ខណៈឯកជនថា« ប្រយ័ត្ន» ។

គួរបញ្ជាក់ថា ប៊ី សុធារី ដែល​ជាMiss Charm Cambodia 2023 តំណាង​ឲ្យ​ជាតិ​កម្ពុជា បាន​ចេញ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ​ កាល​ពី​ដើមខែ​កុម្ភៈ កន្លងទៅ។ការប្រកួត​វគ្គផ្ដាច់​ព្រ័ត្រ Miss Charm International ​ប៊ី សុធារី បាន​ឈ្នះ​ក្នុង​ឈុត​តំណាង​ជាតិ ក្នុង​ចំណោម​បវរកញ្ញា​ពីរ​រូប​ផ្សេង​ទៀត គឺ​បវរកញ្ញា​មក​ពី​ប្រទេស​វៀតណាម និង​មីយ៉ាន់មា ក៏​បាន​ឈ្នះ​ឈុត​តំណាង​ជាតិ​ដែរ។

អ្វីដែលកត់សម្គាល់សព្វថ្ងៃ ប៊ី សុធារី ក៏មានហាងឆេងមិនធម្មតាដែរដោយនាងលេចមុខនៅក្នុងការសម្តែងរឿងនិងស្ប៉តពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងកម្មវិធីធំៗជាហូរហែ ។ ពេលនេះ Miss Charm Cambodiaរូបនេះក៏កំពុងមានវត្តមាននៅក្នុងរឿងភាគ«ម្ចាស់​កីតម្បាញ» របស់ស្ថានីយ​ទូរទស្សន៍​ហង្សមាស ដោយសម្តែងជាតួសេដ្ឋី​នី ដែលមានឈ្មោះ យ៉ាន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post