header ads

Sponsor

ភ្នំពេញ៖ ជនសង្ស័យដៃដល់កាត់ក្បាលស..ម្លា..ប់នា.រីម្នាក់នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំសហការជាមួយកម្លាំងនគរបាលនៃស្នងការខេត្តព្រះវិហារ ឃាត់ខ្លួនបាននៅភូមិកំពុងស្រឡៅ ឃុំកំពង់សោឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ នា១១យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

តាមប្រភពព័ត៌មានពីមន្ត្រីនគបាលព្រហ្មទណ្ឌបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ គឺនៅវេលាម៉ោង ១១យប់ថ្ងៃទី២០ ខែមេសាឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះវិហារបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ បានរាយការណ៍មកថាមានបុរសម្នាក់ បានលេបថ្នាំពុលនៅបន្ទប់ផ្ទះសំណាក់របស់ខ្លួន។

ក្រោយមកកម្លាំងនគរបាលបានសហការជាមួយនឹងគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុ ពេលទៅដល់ឃើញជនរងគ្រោះដែលលេបថ្នាំសម្លាប់ខ្លួននោះមានឈ្មោះ ឡោ គង់ហួរ ភេទប្រុស ៤១ឆ្នាំ ដែលជាមុខសញ្ញាកម្លាំងសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្ម អារកសម្លាប់នារីម្នាក់នៅឯក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារដើម្បីរង់ចាំបន្តតាមនីតិវិធី។

សូមជម្រាបជូនថា ករណីឃាតកម្មមួយដ៏ភ្ញាក់ផ្អើល កាលពីរំលងអធ្រាត្រ វេលាម៉ោង ០០:៤០ នាទី ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយនារីម្នាក់ដែលបម្រើការនៅកាស៊ីណូឌីណាស្ទី ( DYNASTY ) ត្រូវបានឃាតករស..ម្លា.ប់ យ៉ាងសាហាវឃោរឃៅ ដោយកាត់ក្បាលដាច់ចេញពីខ្លួន និងទាំងអាក្រាតកាយ។

នារីរងគ្រោះនោះ មានឈ្មោះ ម៉ន ស្រីម៉ី អាយុ ២៤ ឆ្នាំ ជាបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត នភភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បន្ទាប់ពីសមត្ថកិច្ច ធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះរួចរាល់ហើយ បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post