header ads

Sponsor

ភ្នំពេញ៖ ក្រោយពីការបង្ហោះបន្ទោសបង្អាប់ស្តីពីការស្ថាបនាផ្លូវ១៩៦២ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នាំឲ្យមានប្រតិកម្ម និងការឆ្លើយតបភ្លាមៗពីអាជ្ញាធរនោះ, លោកវេជ្ជបណ្ឌិត គា សុខឡេង ក៏បានចេញវីដេអូ និងលិខិតសុំទោសជាសាធារណៈ។

ការចេញមកសុំទោសដល់រដ្ឋបាលខណ្ឌសែនសុខ និងសាធារណជន បានធ្វើឡើងកាលពីថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣។ លោកវេជ្ជបណ្ឌិត គា សុខឡេង ក៏បានចូលខ្លួនមកសុំទោសចំពោះមុខប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងបានថតជាវីដេអូសុំទោសជាធារណៈ ដោយសន្យាថានឹងមិនមានករណីនេះកើតឡើងទៀតឡើយ ។

ជុំវិញនឹងងបញ្ហានេះដែរ ខាងរដ្ឋបាលសង្កាត់ក្រាំងធ្នង់ បានធ្វើការបញ្ជាក់ច្បាស់ៗហើយថា ៖

«ផ្លូវលេខ ១៩៦២ ដែលមានប្រវែងជាង ២៩២១ ម ចាប់ពីការាស់សាំងតូតាល់ ក្នុងសង្កាត់គោកឃ្លាង មកទល់ វត្តក្រាំងធ្នង់ ក្នុងសង្កាត់ក្រាំងធ្នង់ មានការខូចខាតយ៉ាងធ្ងន់ធ្ងរ ពិសេសមានជង្ហុក សម្បូរសំបុកមាន់ និងការរបើកប៉ើងថ្មជាផ្ទាំងៗ ដែលបង្កឱ្យមានការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។

ស្របជាមួយការសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ ផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋដោយបានធ្វើការជួសជុល និងកសាងផ្លូវនេះជាថ្មីឡើងវិញទាំងស្រុង ព្រមទាំងបានពង្រីកផ្ទៃផ្លូវឱ្យធំជាងមុនរហូតដល់១៤ ម៉ែត្រ ហើយការបុកចោះដូចបងប្អូនបានឃើញនេះ គឺដើម្បីយកបេតុងចាស់ចេញ ក្នុងគោលបំណងកិនបង្ហាប់ផ្ទៃខាងក្រោម ដើម្បីចាក់បេតុងថ្មីដែលមានកម្រាស់ ២ តឹក ឱ្យបានរឹងមាំតាមស្តង់ដា លក្ខណៈបច្ចេកទេស សូមបងប្អូនមេត្តាយោគយល់ និងជ្រាបពីការពិត សូមកុំបំភ្លៃព័ត៌មាននាំឱ្យមានការយល់ច្រឡំ សូមអរគុណ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post