header ads

Sponsor

ក្រោយភ្លៀងមេឃស្រឡះពេលនេះតារាកំប្លែងស្រីមាត់ដាច នាងខ្ញុង  ចាប់ផ្តើមស្រស់ស្រាយជាថ្មីឡើងវិញពោលទាំងការងារសិល្បៈមុខរបរអនឡាញ ជាពីសេសជីវិតគ្រួសារតែម្តង ។ យ៉ាងណាមិញថ្មីៗនេះប្តីប្រពន្ធតារាកំប្លែងមួយគូនេះបានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាថ្មីឡើងវិញក្រោយពីរកាំរកូសមួយរយៈពេលមក ។

គេចាំបានថាមួយរយៈពេលមុនជីវិតប្តីប្រពន្ធរបស់តារាកំប្លែង នាង ខ្ញុង ហាក់មានភាពល្អក់កករដែលគេតែងឃើញអ្នកទាំងពីរបង្ហោះសារជាចំហនាពេលកន្លងមក ។ប៉ុន្តែក៏មានអ្នកខ្លះគិតថាប្តីប្រពន្ធអ្នកទាំងពីរសម្តែងដើម្បីទទួលបានការចាប់អារម្មណ៍ ។ តែក៏មានអ្នកគាំទ្រខ្លះបានសម្តែងការលើកទឹកចិត្តដល់ នាងខ្ញុង ផងដែរ ប៉ុន្តែថ្មីៗនេះ នាង ខ្ញុង ចាប់ផ្តើមបង្ហាញភាពស្អិតរមួតជាថ្មីឡើងវិញជាមួយ នាយកៃដ ជាស្វាមី ដោយបានបង្ហោះរូបភាពរួមគ្នាអមដោយសំណេរសរសើរប្តីផងដែរ ។

«វិបត្តិសេដ្ឋកិច្ច វិបត្តិផ្លូវចិត្តបញ្ហាបំណុលតែងធ្វើឱ្យពួកយើងមើលមុខគ្នាមិនសូវចំមិនសូវមានសេចក្តីសុខជាមួយគ្នាយើងតែងឈ្លោះប្រកែកគ្នាទាស់សម្ដីគ្នាតែគ្រប់ពេលបងតែងតែលួងលោមដល់កម្លាំងចិត្តឱ្យខ្ញុំរហូត។អរគុណពេលវេលាដែលធ្វើឲ្យខ្ញុំបានជួបបងមនុស្សដែលមិនបោះបង់ពេលខ្ញុំមានបញ្ហាមនុស្សដែលមិនចោ លខ្ញុំពេលខ្ញុំធ្លាក់ខ្លួនសូមឲ្យគ្រួសារដល់តូចមួយនេះគង់វង្សឋិតថេររហូតទៅ»។

ងាកមក នាយកៃដ ឯណេះវិញក៏បានបង្ហោះរូបភាពជាមួយ នាងខ្ញុង រួមនឹងការលើកឡើងថា  «ផុសជាមួយប្រពន្ធខ្លះហើយមើលទៅ។ព្រោះឥឡូវមានគេញ៉ែគាត់ច្រើនណាស់ ទុកចិត្តមិនបានទេ។ ខ្លាចគេបេះបាត់ព្រោះប្រពន្ធស្អាតដែរ»។ ជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរក៏ទទួលបានការត្រេកអរនិងសាទរពីសំណាក់មហាជនដោយមានការលើកឡើងថាទោះជួបព្យុះភ្លៀងជាច្រើនតែប្តីប្រពន្ធតារាកំប្លែងគូនេះនៅតែមិនបោះបង់ចោលគ្នាពិតជាគួរឱ្យសរសើរមែន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post