header ads

Sponsor

សារដាស់តឿនមួយសម្រាប់ឪពុកម្តាយ ឬអាណាព្យាបាលក្មេងៗ សូមមានការប្រុងប្រយ័ត្នចំពោះការហូបចុក ចំណីរបស់ក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដោយចៃដន្យ ដូចក្មេងប្រុសម្នាក់នេះអ៊ីចឹង បានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីបានស្លាក់គ្រាប់មៀនចូលបំពង់ខ្យល់។

បើតាមការឱ្យដឹងពីបងប្អូនជិតជិតខាង បានបញ្ជាក់ថា ក្មេងប្រុសម្នាក់នេះអាយុប្រហែល ៥ឆ្នាំ បានរត់លេងសុខៗ ស្រាប់តែទៅយកផ្លែមៀន ដែលជីដូនបានសែន កាលពីម្សិលមិញ ដែលជា ថ្ងៃសីល យកមកហូប ក៏បានស្លាក់ភ្លាមៗតែម្ដង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ 

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងក្នុងភូមិ ឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នាម៉ោង០៩ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post