header ads

Sponsor

ភ្នំពេញ៖ហាក់មិនពេញចិត្តលទ្ធផលទទួលបានមេដាយប្រាក់ កីឡាករថៃដែលមានឈ្មោះថា Jonathan បានយកមេដាយប្រាក់ដែលខ្លួនទទួលបាន និងតុក្កតាដែលជាវត្ថុអនុស្សាវរីយ៍តំណាងឱ្យការប្រកួតស៊ីហេ្គមគប់ទៅលើអ្នកទស្សនានៅទីនោះ ដែលទង្វើអសីលធម៌របស់កីឡាកររូបនេះ ត្រូវទទួលរងការរិះគន់ជាខ្លាំង ប៉ុន្តែនៅទីបំផុត រកឃើញអ្នកដែលចាប់បានមេដាយប្រាក់ដែលកីឡាករថៃបោះចោលហើយ គឺមិនបានទៅលើអ្នកគាំទ្រជនជាតិថៃឡើយ ពោលគឺធ្លាក់ក្នុងដៃយុវជនខ្មែរម្នាក់។

យោងតាមហ្វេសបុករបស់យុវជនខ្មែរម្នាក់ដែលមានឈ្មោះ Chhay Sathya បានបង្ហោះសារលើបណ្តាញសង្គមហ្វេសបុក ដោយភ្ជាប់ជាមួយរូបភាពមេដាយប្រាក់ស៊ីហ្គេមលើកទី៣២ ជាមួយនឹងខ្លឹមសារយ៉ាងក្តុកក្តួលថា៖

“មេដាយប្រាក់ SeaGame ដែលកីឡាករថៃឈ្មោះ Jonathan Khemdee បានគប់ចោលនោះនៅពេលនេះវាស្ថិតនៅជាមួយខ្ញុំ។ ខ្ញុំស្រឡាញ់មេដាយនេះណាស់ព្រោះវាបានរំលេចនូវរូបអង្គរវត្ត និងរូបតំណាងជាតិផ្សេងៗ ទោះបីគេគប់ចោលមិនឲ្យតម្លៃមេដាយនេះក៏ដោយ ក៏ខ្ញុំមិនឲ្យវាធ្លាក់ដល់ដីបានដែរ ព្រោះមេដាយនេះតំណាងឲ្យដួងព្រលឹងជាតិខ្មែររបស់ខ្ញុំទាំងមូល”។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post