header ads

Sponsor

មានការចាប់អារម្មណ៍នឹងភ្ញាក់ផ្អើលជាខ្លាំងខណៈសុខៗតារាសម្តែងរូបស្រស់សាច់សខ្ចី អៀ ម៉េងលិ បានបង្ហោះសារយ៉ាងកម្សត់ថា «លារហូត»ធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមមានការបារម្ភគ្រប់គ្នាព្រោះពាក្យនេះមិនមែនជាប្រផ្នូលល្អនោះឡើយ។

មិនត្រឹមតែមានសម្រស់ស្អាតផូរផង់ប៉ុណ្ណោះទេ អៀ ម៉េងលិ ក៏មានវាសនាល្អដោយនាងមានគូស្នេហ៍ជាបុរសរូបសង្ហាមានទាំងឋានៈ និងជាកូនអ្នកមានថែមទៀតផង ។យ៉ាងណាមិញកន្លងមកស្រីស្អាតរូបនេះបានសរសើរពេញមាត់ថាគូស្នេហ៍របស់នាងជាបុរសដែលយល់ចិត្តនាងខ្លាំងដែលនាងមិនធ្លាប់បើទោះទើបស្គាល់គ្នារយៈពេលខ្លីក៏ពិតមែន ។

ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលសុខៗតារាសម្តែងសាច់ខ្ចីរូបនេះបានបង្ហោះសារខ្លីក្នុងគណនីយផ្ទាល់ខ្លួនដែលមានអត្ថន័យដូចជាមានវិបត្តិអ្វីម្យ៉ាងថា«អរគុណគ្រប់យ៉ាងអ្នកទាំងអស់គ្នាលារហូត»។ សារមួយនេះបានធ្វើឱ្យមិត្តភក្តិក្នុងហ្វេសប៊ុកមានការព្រួយបារម្ភ នឹងបានចូលរួមខមិនគ្រប់គ្នា ដោយចោទជាសំណួរថា មានរឿងអ្វីបង?

ទោះជាយ៉ាងណាក្តី សារមួយនេះត្រូវបានតារាសម្តែង អៀ ម៉េងលិ លុបចោលភ្លាមៗដែរ តែយ៉ាងណាគេមិនបានដឹងថាអ្វីជាមូលហេតុដែលនាងបង្ហោះពាក្យពេចន៍បែបនេះឡើយព្រោះមិនមែនជារឿងល្អទេសម្រាប់ការនិយាយពាក្យលារហូតបែបនេះ។ ចុងក្រោយនេះ អៀ ម៉េងលិ មិនបានបង្ហាញមុខនៅក្នុងការសម្តែងដូចមុនទេដោយនាងធ្លាប់បញ្ជាក់ថាគូស្នេហ៍នាងជាមនុស្សប្រចណ្ឌខ្លាំងមិនចង់ឱ្យសម្តែងជាមួយតួប្រុសស្និទ្ធស្នាល តែសម្រាប់ការថតពាណិជ្ជកម្មនៅតែទទួលជាធម្មតាឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post