ក្រោយពីផ្ទុះការរិះគន់ពាសពេញបណ្តាញសង្គមនោះពេលនេះម្ចាស់ក្រុមហ៊ុន MADAM DA បានសម្រេចបណ្ឈប់ការងារបុគ្គលពីរនាក់ប្តីប្រពន្ធដែលបានតិះដៀលអ្នកស្រែក្រោយពីបានហូបផ្លែទុរេន និងបានបញ្ជាក់ថាអ្នកស្រីមិនបានរួមគំនិតដើម្បីធ្វើឱ្យផលិតផលខ្លួនល្បីឡើយ ។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាកាលពីប៉ុន្មានថ្ងៃមុននេះមានបុរសម្នាក់បានបង្ហាញវីដេអូខ្លីដោយបានទទួលទានផ្លែទុរេនបណ្តើរនិយាយមើលងាយដល់អ្នកអ្នកស្រែថា«នៅស្រុកស្រែមានលុយទិញទុរេនណាស៊ីអា មានតែអ្នកភ្នំពេញទេ បានមានលុយទិញស៊ី ស៊ីហើយបោះចោលទៀតអា ស៊ីសល់ បោះឲ្យឆ្កែស៊ី ស្រុកស្រែមានលុយណាទិញស៊ី ក្រៗសឹងងាប់ហ្នឹង..»។
ក្រោយផ្ទុះ ការរិះគន់និងខឹងសម្បារពីសំណាក់មហាជនជាច្រើនមកប្រពន្ធរបស់បុរសរូបនេះបានចេញវីដេអូមួយស្តីឱ្យប្តីរបស់ខ្លួនដោយមានដាក់ផលិតផលរបស់ខ្លួននៅក្បែរ ដែលកាន់តែបញ្ជាក់ឱ្យឃើញថាការនិយាយបែបនេះដោយសារតែពួកគេចង់ល្បីដើម្បីលក់ផលិតផលដាច់ប៉ុណ្ណោះ ហើយមហាជនខ្លះទៀតថែមទាំងលើកឡើងថាជាគំនិតរបស់ម្ចាស់ផលិតផលឱ្យធ្វើបែបនេះដើម្បីឱ្យលក់ដាច់ផលិតផលរបស់ខ្លួនដាច់ ។
ប៉ុន្តែយ៉ាងណាពេលនេះ ម្ចាស់ក្រុមហ៊ុន MADAM DA បានចេញមុខបដិសេធរាល់ការលើកឡើងនិង ចោទប្រកាន់ទាំងនេះដោយបានបញ្ជាក់ថាអ្នកស្រីមិនបានផ្តល់យោបល់រួមគំនិត និងគាំទ្រឲ្យបុគ្គលរូបនេះប្រមាថដល់អ្នកស្រែដើម្បីលក់ផលិតផលខ្លួនឡើយ ។ អ្វីដែលចាប់អារម្មណ៍នោះពេលនេះអ្នកស្រីក៏បានប្រកាសជាសាធារណៈថាក្រុមហ៊ុនអ្នកស្រីបានបញ្ឈប់ការងារបុរសពីរនាក់ប្តីប្រពន្ធនេះចាប់ពីពេលនេះតទៅ ។ ការបញ្ជាក់របស់ ម្ចាស់ក្រុមហ៊ុន MADAM DA បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការត្រេកអរគ្រប់គ្នាព្រោះហេតុតែចង់ល្បីនាំគ្នាធ្វើរឿងអសីលធម៌ ទីបំផុតបានត្រឹមតែសុំទោសប៉ុណ្ណោះ ៕