ថ្ងៃទី៣០ខែកក្កដានេះ ជាថ្ងៃភ្ជាប់ពាក្យរបស់លោកគ្រូ សាន សុជា និងអ្នកនាងឡៅ ដាណេ បើទោះបីជាកម្មវិធីមិនបានប្រារព្ធលក្ខណៈអធិកអធម និងមិនបានចូលរួមពិធីដោយផ្ទាល់គឺធ្វើតាម Zoom វីដេអូខលពីប្រទេសអូស្ត្រាលីក៏ពិតមែន តែកម្មវិធីបានបញ្ចប់ទៅដោយរលូន។
ក្នុងនោះមហាជនជាច្រើន ជាពិសេសសាច់ញាតិទាំងសងខាងបានសម្ដែងក្ដីសប្បាយរីករាយចំពោះពិធីដ៏មានន័យនេះ ។អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះគឺកូនក្រមុំ រំភើបដល់ស្រក់ទឹកភ្នែក បើតាមការបញ្ជាក់ពីមូលហេតុ អ្នកនាង ដាណេប្រាប់ថា ដោយសារតែការជូនពរពីឪពុកម្ដាយ និងកម្លាំងសាមគ្គីរបស់បងប្អូនទាំងសងខាង ហើយនិងមានការនឹកស្រណោះដល់លោកឪពុក បើសិនជាលោកនៅមានវត្តមានទីនេះ គាត់នឹងមានការសប្បាយរីករាយជាមួយយើងទាំងអស់គ្នាដែរ។
អ្នកនាងបន្ថែមទៀតថា ទាំងនេះហើយជាមូលហេតុដែលធ្វើឱ្យស្រណោះដល់គុណលោកឪពុក និងការជឿទុកចិត្តកូនប្រសារក្នុងពេលអនាគត ម្នាក់នេះ។ សូមទស្សនាកម្មវិធីទាំងស្រុងខាងក្រោមនេះ៖