header ads

Sponsor

តារាចម្រៀងនៅផលិតកម្មហ្គាឡាក់ស៊ី លោក ខេម បានលើកសរសើរពីមេរបស់ខ្លួន គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រហូតឆ្ងល់ថា ហេតុអ្វីមនុស្សល្អបែបនេះ បែរជាត្រូវគេព្យាយាមជាន់ឈ្លីទៅវិញ ខណៈការងារសប្បុរសធម៌ជាច្រើន ត្រូវបានគេចាត់ទុកថាជាការយកមុខ។ តាមរយៈសារមួយដែលលោកបានលើកឡើងកាលពីយប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖

«មេអើយមេហេតុអ្វីមនុស្សល្អដូចមេត្រូវបានគេព្យាយាមជាន់ឈ្លីដល់ថ្នាក់នេះ ពេលពលរដ្ឋមានទុក្ខ មេចុះជួយ ការងារសប្បុរសធម៌ជាច្រើនដែលមេបានធ្វើគេចាត់ទុកថាជាការយកមុខមាត់ តើមានយុត្តិធម៌ខ្លះទេសំរាប់អ្នកជួយពិតប្រាកដ ខ្ញុំចូលផ្ទះមេសូម្បីតែឈើមួយជំរៀកក៏គ្មានផង ប៉ុន្តែអ្នកការពារព្រៃមិនប្រាកដគ្មានឈើក្នុងផ្ទះនោះទេ ។

អំពើល្អ ភាពស្មោះត្រង់ និងភាពមានទំនួលខុសត្រូវខ្ពស់ទោះបីជាជួបឧបសគ្គយ៉ាងណាក៏ដោយ ពេលវេលានឹងបញ្ជាក់ភាពស្មោះសឲ្យយើងជាក់ជាមិនខាន។ (មានតែខ្លួនឯងទេ អាចដឹងថាខ្លួនឯងស្មោះត្រង់កម្រិតណា)ជូនពរអ្នកឧកញ៉ា និងក្រុមការងារទាំងអស់ទទួលជោគជ័យគ្រប់ភារកិច្ច។»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post