បន្ទាយមានជ័យ ៖ ធ្លាប់តែទៅនេសាទរាល់ដងកន្លងមក ជាធម្មតាទេ តែព្រឹកនេះចម្លែក រហូតស្មានមិនដល់ទៀត ព្រោះតាំងពីប្រកបរបរនេសាទតាមស្ទឹងរាប់ឆ្នាំបានតែត្រី តែថ្ងៃនេះបែរជាបានក្រពើទៅវិញ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ក្នុងភូមិ ភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បើតាមប្រជាពលរដ្ឋម្នាក់បានឱ្យដឹងថា រៀងរាល់ព្រឹកគឺមិនមានអ្វីទេគឺធម្មតា តែចំឡែកព្រឹកនេះ មានឮស្នូលទឹកធំៗ ដែលគិតថាជាត្រីធំ ក៏សម្រេចចិត្តបង់សំណាញ់ទៅ តែបែរជាបានក្រពេីទៅវិញ ធ្វើឱ្យមានការផ្អេីលឆោទ្បោ រហូតអ្នកស្រុកយកខ្សែមកចងកូនក្រពេីនោះ រួចថ្លឹងមានទម្ងន់៤គីឡូក្រាមឯណោះ។
ជុំវិញនឹងរឿងនេះ លោក ហួត សាវឺ ចៅសង្កាត់ភ្នៀត បានប្រាប់ថា លោកពិតជាមានការព្រួយបារម្ភជាខ្លាំង ចំពោះប្រជាពលរដ្ឋដែលប្រីប្រាស់ទឹកស្ទឹង និងធ្វេីការនេសាទតាមស្ទឹង ដោយសារតែសត្វក្រពេីនេះ គឺជាសត្វកាចសាហាវ។
លោកក៏សូមអំពាវនាវដល់ពលរដ្ឋដែលប្រកបរបនេសាទតាមដងស្ទឹង និងអ្នកចុះបូមទឹក គឺត្រូវបង្កេីនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ ព្រោះយេីងមិនដឹងថាសត្វនេះនៅសល់ប៉ុន្មានក្បាលទៀតនោះទេក្នុងស្ទឹងនេះ ដោយសារតែនៅតាមមាត់ស្ទឹងក៏មានកសិដ្ឋានចិញ្ចឹមក្រពើ អាចរួចពីទ្រុង ដោយសារតែឆ្នាំមុនមានទឹកជំនន់ធំ៕