header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងដោយថ្មីៗនេះគេបានឃើញលោកគ្រូ សាន សុជា បានចេញមុខសុំទោសជាសាធារណៈប្រសិនបើវត្តមានរបស់លោកបានធ្វើឱ្យមហានទាំងអស់មិនសប្បាយចិត្ត។ មិនតែប៉ុណ្ណោះអតីតសង្ឃដែលធ្លាប់មានប្រជាប្រិយភាពរូបនេះក៏បានបញ្ជាក់ថាលោកមិនបានប្រកាន់ចំពោះការប្រមាថរបស់មហាជនទាំងអស់មកលើខ្លួនដោយសារមិនមែនជារឿងធំ តែយ៉ាងណាលោកនឹងឈប់បង្ហាញរឿងឯកជនរបស់ខ្លួនច្រើនដូចមុនទៀត។

គេចាំបានថាអតីតសង្ឃដែលមានប្រជាប្រិយភាពលោក សាន សុជា បានទទួលរងការរិះគន់ពីសំណាក់មហាជនជាច្រើនក្រោយពីមានការលើកឡើងថាលោកជាចំណែកមួយដែលធ្វើឱ្យគូដណ្តឹង ឡៅ ដានេ បានផ្តាច់ស្នេហ៍ពីដៃគូរបស់ខ្លួន។ ដ្បិតទទួលរងការឌឺដងចំអកជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គមក៏ពិតមែន តែលោក សាន សុជា ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសអូស្រ្តាលីនៅតែបន្តចែករំលែកចំណេះដឹងព្រះធម៌នៅតាមបណ្តាញសង្គមដដែល ។

ប៉ុន្តែយ៉ាងណាកាលពីពេលថ្មីៗនេះលោក សាន សុជា បានចេញមុខសុំទោសដល់មហាជនទាំងអស់នៅក្នុងការឡាយវីដេអូមួយដោយនិយាយថា ប្រសិនរឿងឯកជនរបស់លោកធ្វើឱ្យបងប្អូនមិនសប្បាយចិត្តឬខាតប្រយោជន៍លោកអាចផ្អាកមួយរយៈសិនក៏បាន ។ លោកនឹងមិនបន្តបង្ហាញរឿងឯកជនដូចមុនឡើយ។ក្នុងនោះលោក សាន សុជា ទទួលស្គាល់ថាក្រោយពីលាចាកសិក្ខាបទហើយលោកពិតជាបើកបង្ហាញជីវិតឯកជនរបស់ខ្លួនច្រើនពិតមែនព្រោះមិនចង់លាក់បាំងរឿងទាំងនេះ ។

អ្វីដែលចាប់អារម្មណ៍បើទោះជាលោកទទួលរងការប្រមាថនិងរិះគន់ពីសំណាក់បងប្អូនច្រើនក្តី តែលោកមិនបានខឹងសម្បារនឹងចាត់ទុកថាជារឿងធំដុំអ្វីដែរហើយលោកនៅតែអរគុណដល់អ្នកដែលស្រឡាញ់និងរិះគន់ថាជាមនុស្សដែលមានសេចក្តីល្អដោយពួកគេនៅតែទុកឱកាសដល់រូបលោកក្នុងការនិយាយ ។ ប៉ុន្តែចាប់ពីពេលនេះទៅលោកនឹងចែករំលែកតែរឿងដែលត្រូវយល់ដឹង និងមានប្រយោជន៍ ហើយសម្រាប់រឿងមិនមានប្រយោជន៍ដូចជារឿងឯកជនលោកលែងបង្ហាញហើយព្រោះមនុស្សម្នាក់ៗមានការរស់នៅរៀងខ្លួន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post