header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយបទចម្រៀងបទ«មីឆុង មីឆា» របស់តារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បានចេញ MVជាផ្លូវការកាលពីបីថ្ងៃមុននៅក្នុងផលិតកម្ម Galaxy ។ អ្វីដែលចាប់អារម្មណ៍បើគិតមកដល់ពេលនេះមានការចុចចូលទស្សនាជាង១លានដងនៅក្នុងយូធូប ដោយម្នាក់ៗលាន់មាត់ថាMV នៅក្នុងបទនេះពិតជាអ៊េមមិនធម្មតាឡើយ មើលហើយទាក់ភ្នែកជាខ្លាំង ។

ជាមួយគ្នានោះក៏មានការសរសើរដល់តារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ ដែលមានការតែងខ្លួនតាមបែបស្ទាវមើលទៅពិតជាសង្ហានិងទាក់ភ្នែកជាខ្លាំងបើទោះលោកមានវ័យជ្រេបន្តិចក្តី។

ដ្បិតមានវ័យក្បែរ ៥០ឆ្នាំនឹងមានកូនកំលោះទន្ទឹមខ្លួនទៅហើយក្តី តែតារាចម្រៀង ព្រាប សុវត្ថិ នៅតែមានរូបរាងស្រស់សង្ហាហើយការរៀបចំខ្លួនក៏មើលទៅទាន់សម័យមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ។ យ៉ាងណាមិញតាមរយៈការសម្តែងរបស់លោកនៅក្នុងបទចម្រៀង «មីឆុងមីឆា» ជាមួយតារាចម្រៀងស្រីលេចធ្លោ តន់ ចន្ទសីម៉ា ដែលទើបចេញMVកាលពីប៉ុន្មានថ្ងៃមុននេះឃើញថាទាក់ភ្នែកជាខ្លាំង ។

ទាំងកាយវិការក៏ដូចជាស្ទីលនៃការរៀបចំខ្លួនយ៉ាងកាលីបរបស់តារាចម្រៀង ព្រាប សុវត្ថិ មើលទៅពិតជាស័ក្តិសមជាមួយតារាចម្រៀង តន់ ចន្ទសីម៉ា ដូចគូស្នេហ៍យុវវ័យពិតៗតែម្តង ។ អ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថាការសម្តែង របស់លោក ព្រាប សុវត្ថិ នៅតែអ៊េមនិងរស់រវើកសមទៅនឹងឈ្មោះតារាល្បីលំដាប់ប្រទេសពិតៗ។

វ័យកាន់តែជ្រេហើយមុខរបរនៅក្នុងដៃសុទ្ធតែគ្រាក់ៗក៏ពិតមែន តែតារាចម្រៀងដែលស្ពាយងារជាឧកញ៉ា ព្រាប សុវត្ថិ ហាក់មិនមានគម្រោងចូលនិវត្តន៍នៅឡើយទេ ។

ពោលលោកនៅតែទទួលបានការស្រឡាញ់និងពេញចិត្តពីសំណាក់អ្នកគាំទ្រគ្រប់ស្រទាប់វ័យ ខណៈលោកបង្ហាញវត្តមាននៅក្នុងការប្រគំតន្រ្តីនានា ។ ក្រោយហក់ចូលទ្រនំរបស់អ្នកឧកញ៉ា ព្រាប សុវត្ថិ នៅតែជាជើងខ្លាំងបើទោះមានតារាល្បីជំនាន់ក្រោយដូចជា ខេមរៈ សិរីមន្ត និងខេម រួមទ្រនំក៏ដោយ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post