គេមិនដឹងថាជាការពិតឬសម្តែងនោះទេដោយមុននេះបន្តិចគូស្នេហ៍តារាចម្រៀង ថុល សុភិទិ បានបង្ហាញអារម្មណ៍អាក់អន់ចិត្តក្រោយឃើញតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះថតឈុតស៊ីអារម្មណ៍ជាមួយតួស្រីម្នាក់ ។ ក្នុងនោះអ្នកនាង ឡុង ម៉ានីន បានប្រកាសថា ចប់គ្នាត្រឹមហ្នឹងចុះ...។ ប៉ុន្តែយ៉ាងណាគេមិនដឹងថាជាការពិតឬយ៉ាងណាទេព្រោះកន្លងមកអ្នកទាំងពីរធ្លាប់ឈ្លោះនិងត្រូវគ្នាបែបនេះច្រើនដងមកហើយ។
នៅមុននេះបន្តិចគេបានឃើញគូស្នេហ៍តារាចម្រៀង ថុល សុភិទិ បានបង្ហោះវីដេអូខ្លីដោយលោកសម្តែងឈុតថើបគ្នាជាមួយតួស្រីម្នាក់ដោយភ្ជាប់សំណេរថា«ធ្លាប់និយាយជាមួយថាមិច ? ឥឡូវមិច? ធ្វើអី ដឹងខ្លួនឯងហើយ…» ។មិនតែប៉ុណ្ណោះអ្នកលក់អនឡាញរូបស្រស់ម្នាក់នេះបានបន្ថែមថាកុំនិយាយពាក្យសុំទោសមកនាងលើកនេះមិនមែនលេងសើចទេចប់ត្រឹមហ្នឹងចុះ ។
មិនតែប៉ុណ្ណោះ ស្រីស្អាត ឡុង ម៉ានីន បានបញ្ជាក់ទៀតថា បេះដូងមនុស្សមិនមែនដុំថ្មទេ ។ គូស្នេហ៍អតីតបេក្ខភាពនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទីបីរូបនេះបានឱ្យដឹងថា មិនមែនជាការសម្តែងធ្វើឈ្លោះគ្នាទេព្រោះពេលស្រឡាញ់គ្នានាងមិនឱ្យលោក ភិទិ ថតឈុតបែបនេះហើយលោកក៏សន្យា តែចុងក្រោយនៅតែធ្វើដដែល ។
ទោះបីជាយ៉ាងណាគេមិនដឹងថាចំណងស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ និងអ្នកលក់អនឡាញរូបស្រស់ម្នាក់នេះនឹងទៅជាយ៉ាងណានោះទេ ព្រោះកន្លងមកអ្នកទាំងពីរឈ្លោះត្រូវបែបនេះមិនតិចដងទេ ។ ប៉ុន្តែចុងក្រោយពួកគេនៅតែត្រូវគ្នាដដែលខណៈពួកគេទើបធ្វើខួបនៃក្តី ស្រឡាញ់មួយឆ្នាំកាលពីប៉ុន្មានថ្ងៃមុននេះ ៕