header ads

Sponsor

ក្រោយពីដោះស្រាយចប់រួចរាល់ជាមួយ នាយពាក់មី ដែលបានទៅព្យួរសេរ៉ូមឱ្យស្បែកសនៅមជ្ឈមណ្ឌលS88 Beauty ហើយមានបញ្ហាធ្ងន់ធ្ងររហូតបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ពេលនេះលោក ទេព ពិសិដ្ឋ ដែលត្រូវគេស្គាល់ថាជាម្ចាស់ប្រេន S88 Beauty បានបង្ហោះសារអរគុណដល់ហ្វេនគុណភាពដែលប្រើខួរក្បាលគិតមិនមែនប្រើភ្នែកគិត... ។

បើតាមការបញ្ជាក់របស់ នាយពាក់មី បានឱ្យដឹងថាលោកបានដកពាក្យបណ្តឹងពីម្ចាស់ប្រេន ទេព ពិសិដ្ឋ ហើយក្រោយពីទទួលបានសំណងពីម្ចាស់ប្រេនរូបនេះ តែយ៉ាងណាលោកមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ដែលភរិយាខ្លួនបានទទួលនោះឡើយ ។ អ្វីដែលចាប់អារម្មណ៍ក្រោយដោះស្រាយរួចរាល់លោក ទេព ពិសិដ្ឋ បានបង្ហោះសារអរគុណដល់ហ្វេនគុណភាពថា «សប្បាយចិត្តពេលមានហ្វេនខ្ញុំតិច តែសុទ្ធតែអ្នកមានចំណេះដឹង ចេះវិភាគថ្លឹងថ្លែងដោយប្រើខួរក្បាលដោយមិនយកការស្រឡាញ់ងប់ងល់ធ្វើឱ្យបាំងប្រស្រីភ្នែក ដែលមិនយកភ្នែកមកគិតជំនួសខួរក្បាល។

អរគុណអ្នកទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តខ្ញូំទាំងមិនងប់ងល់ចេះវិភាគបែងចែកស និងខ្មៅហ្វេន តិច តែហ្វេនខ្ញុំគុណភាព ហ្វេនខ្ញុំមានចំណេះដឹង ហ្វេនខ្ញុំប្រើខួរក្បាលគិតមិនមែនប្រើភ្នែកគិត »។

ជាមួយនឹងការលើកឡើងរបស់លោក ទេព ពិសិដ្ឋ ម្ចាស់គណនីយ ងួន ស៊ាំង ដែលត្រូវគេស្គាល់ថាជាគូស្នេហ៍នោះបានលើកទឹកចិត្តដៃគូរបស់ខ្លួនថា «ធ្វើល្អជួបល្អបង ពួកយើងអ្នកធ្វើបុណ្យបើគេចង់ធ្វើបាបយើងឱ្យគេធ្វើចុះបងត្រូវចាំថាមនុស្សល្អមានបុណ្យគឺស្រុតដាច់ខាត»។

ប៉ុន្តែយ៉ាងណាសាររបស់គូស្នេហ៍ម្ចាស់ប្រេន  S88 Beauty ត្រូវបាន នាយពាក់មី លើកឡើងការផុសរបស់អ្នកទាំងពីរមិនមានចេតនាថាឱ្យហ្វេនរបស់លោក ។ មិនតែប៉ុណ្ណោះលោកក៏សុំឱ្យរឿងនេះស្ងាត់ទៅចុះ។ក្រោយ នាយពាក់មី លើកឡើងបែបនេះគេបានឃើញម្ចាស់ប្រេន  S88 Beautyរូបនេះបានលុបសារមួយនេះទៅវិញ។ ក្រឡេកមើលសុខភាពភរិយា នាយពាក់មី  ក៏ប្រសើរជាងមុនគ្រោងចេញពីមន្ទីរពេទ្យនៅក្នុងពេលពីបីថ្ងៃខាងមុខនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post