header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយនារីម្នាក់ដែលមានគណនីយហ្វេសប៊ុកឈ្មោះថា Meyya  Raksmey ដែលត្រូវគេស្គាល់ថាជាInfluencers ម្នាក់បានបង្ហាញការតុបតែងខ្លួនយ៉ាងជឿជាក់ជាមួយនឹងការស្លៀករ៉ូប យ៉ាងសិចស៊ីមើលធ្លុះដល់សាច់ចូលរួមនៅក្នុងពិធីមង្គលការមួយ។ ការតែងខ្លួនរបស់នារីរូបនេះបានធ្វើឱ្យមានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដែលមានទាំងអ្នកសិល្បៈមួយចំនួនផងដែរ ។

ដ្បិតមានរូបរាងទ្រលុកទ្រលន់ តែInfluencers រូបនេះតែងបង្ហាញភាពជឿជាក់តាមរយៈការស្លៀកពាក់របស់នាងដែលគេតែងឃើញតាមរយៈការឃោសនាផលិតផលមួយចំនួននាពេលកន្លងមក ។ អ្វីដែលកត់សម្គាល់កាលពីថ្ងៃទី ២៣ យប់មិញនេះ Meyya  Raksmey បានបង្ហោះរូបភាពដែលបានចូលរួមនៅក្នុងពិធីមង្គលការមួយ ដោយមានការស្លៀករ៉ូបយ៉ាងស្តើងពណ៌សាច់ឃើញធ្លុះដល់សាច់និងរូបរាងច្បាស់តែម្តង ។ រូបភាពរបស់នាងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយម្នាក់បានសម្តែងការហួសចិត្តនិងបានខមិនរិះគន់ចំពោះការស្លៀកពាក់បែបនេះចូលរួមនៅក្នុងពិធីមង្គលការ ។

ឆ្លើយតបជាមួយការរិះគន់ Meyya  Raksmey បានចេញវីដេអូបកស្រាយថា« ជាស្ទីលរបស់ខ្ញុំជាការស្រឡាញ់របស់ខ្ញុំហើយប្រសិនខ្ញុំមានរូបរាងស្គមអ្នកទាំងអស់គ្នាប្រាកដជាស៊ែរថាស្អាត តែដោយសារខ្ញុំសាច់ខ្ញុំមានក្បាលពោះអ្នកទាំងអស់គ្នាថាអាក្រក់មើល ខ្ញុំបិទចំណុចខ្លះមិនបានស្រាតទេតែរ៉ូបនោះស្តើងខ្ញុំពាក់ទៅខ្ញុំមើលឃើញស្អាតអ្នកនៅជុំវិញខ្ញុំថាស្អាតវាជាការស្រឡាញ់របស់ខ្ញុំ ខ្ញុំសុំទោសធ្វើឱ្យប៉ះពាល់អ្នកទាំងអស់គ្នា ហើយចេញវីដេអូក៏មិនបានផ្ចាញ់ផ្ចាលទេ ជាអ្វីដែលខ្ញុំស្រឡាញ់ខ្ញុំមិនបានទៅផ្គាប់ចិត្តអ្នកទាំងអស់គ្នាថាធ្វើអីចេះ អីចុះ អ្នកជេរបាបបុណ្យទៅតាមហ្នឹងទៅព្រោះខ្ញុំមិនដែលទៅប៉ះពាល់អ្នកទាំងអស់គ្នាទេ»។ ជាចុងក្រោយ Influencers រូបនេះបានលើកឡើងថានេះជាភាពជឿជាក់ និង ភាពក្លាហានហើយក៏ជាហ្វេសសិនរបស់នាងដែរ។ បន្ថែមពីនេះនាងក៏បានអរគុណដល់អ្នកដែលស្រឡាញ់និងបានលើកទឹកចិត្តចំពោះនាងផងដែរ Influencers៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post