មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាចម្រៀងសម្បុរស្រអែមស្រស់ នាង គន្ធា បានបង្ហាញអារម្មណ៍មិនពេញចិត្តក្រោយពីត្រូវគេនិយាយថានាងជាស្រីរបស់ចិន ។ ជាមួយគ្នានេះគេក៏បានឃើញអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិកុំឱ្យតារាចម្រៀង នាង គន្ធា តបតជាមួយពាក្យទាំងនេះព្រោះមិនមានប្រយោជន៍អ្វីទេ ។
ប្រៀបធៀបទៅប៉ុន្មានឆ្នាំមុន នាង គន្ធា មានការផ្លាស់ប្តូរទាំងស្រុងមិនថាជីវភាពនិងរូបសម្រស់នោះទេ ។ សូម្បីការតែងខ្លួនរបស់តារាចម្រៀងរូបនេះក៏មានការប្រែប្រួលនិងទាក់ទាញជាមុនបើទោះនាងមិននិយមការលេងស្ទីលតែងខ្លួនបែបសិចស៊ីក្តី ។ មិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងស្រុកទេ នាង គន្ធា ក៏មានឱកាសបានចេញទៅច្រៀងនៅប្រទេសបា រាំងទៀតផង ។ អ្វិដែលកត់សម្គាល់ថ្មីៗនេះតារាចម្រៀងដែលមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះបានបង្ហាញអារម្មណ៍មិនពេញចិត្តក្រោយមានការលើកឡើងថានាងជាស្រីចិន។ តារាចម្រៀងរូបនេះបានរៀបរាប់ថា«មានពូខ្លះថាយើងស្រីចិនប្រហែលគ្រួសារគាត់លក់ឱ្យចិនបែបបានស្គាល់ចិនច្បាស់ពេក»។
ជុំវិញការលើកឡើងរបស់ នាង គន្ធា បានធ្វើឱ្យហ្វេន ហ្វេន របស់តារាចម្រៀងរូបនេះបានចូលរួមបញ្ចេញមតិថាកុំទៅរវល់ជាមួយសម្តីទាំងនេះកម្រិតខុសគ្នាអាយដល ។ ខ្លះទៀតបាននិយា យថាអ្នកស្គាល់អាយដលច្បាស់បានដឹង ។ គួររំឮកថាតាំងពីចូលប្រឡូកក្នុងសិល្បៈរហូតមកដល់ពេលនេះគេកម្រឃើញ នាង គន្ធា លេចឮរឿងអាស្រូវអ្វីឡើយ។ភាគច្រើនគេឃើញនាងទៅណាមកណាជាមួយតារាចម្រៀងវ័យក្មេង ម៉ា ម៉ា ជាមួយនឹងកាយវិការស្និទ្ធស្នាលគ្នាមិនខុសពីគូស្នេហ៍នោះទេ ។ ប៉ុន្តែយ៉ាងណា នាង គន្ធា មិនទាន់មានភាពក្លាហានក្នុងការប្រកាសប្រាប់ដូចរៀមច្បងមួយចំនួនដែលមានស្នេហាភេទដូចគ្នាឡើយ៕