header ads

Sponsor

មិនត្រឹមតែមានសម្រស់ស្អាតផូរផង់និងមានជំនាញខាងរកស៊ីប៉ុណ្ណោះទេអ្នកនាង ដេត ម៉ាលីណា ក៏មានសំឡេងពិរោះមិនធម្មតាដែរ។យ៉ាងណាមិញថ្មីៗនេះអ្នកនាងបានបង្ហើរបទចម្រៀងមួយបទដើម្បីជាកាដូសម្រាប់ខ្លួនឯងនៅក្នុងថ្ងៃកំណើតដែលស្តាប់ទៅពិរោះមិនចាញ់តារាអា ជីពប៉ុន្មានឡើយ។

ធ្លាប់តែឃើញអ្នកម្តាយកូនបី ដេត ម៉ាលីណា​ឡាយលក់ផលិតផលនានានៅក្នុងបណ្តាញ សង្គម តែនេះជាលើកដំបូងដែលឃើញអ្នកនាងបានបង្ហើរសំនៀងយ៉ាងពិរោះស្តាប់ទៅពិតជាធ្វើឱ្យអ្នកគាំទ្ររបស់អ្នកនាងមានការប្លែកអារម្មណ៍នឹងលាន់មាត់ថាពិរោះមិនធម្មតា ។

ជាមួយនឹងការបង្ហោះបទចម្រៀងដែលជាសំនៀងរបស់ខ្លួនអ្នកនាង ដេត ម៉ាលីណា បានភ្ជាប់សារដែលមានអត្ថន័យថា«Happy Birthday to me 21.12.2023 បទពិសោធន៍ថ្មី ចម្រៀងថ្មីសំរាប់ជាកាដូជូនខ្លួនឯងក្នុងឆ្នាំនេះក៏ដូចជាបង្ហាញជូនបងប្អូនទាំងអស់គ្នាអាចស្ដាប់លេងកំសាន្តបានណា ជាលើកទីមួយហើយសំរាប់នាងខ្ញុំផ្ទាល់ រាងភ័យបន្តិចហើយសូមបងប្អូនកុំប្រកាន់ណា ក្នុងន័យបទចំរៀងនេះគឺចង់ប្រាប់ទៅមនុស្សដែលជួបស្នេហាមិនល្អមានការបែកបាក់ត្រូវហ៊ានបើកចិត្តទទួលមនុស្សម្នាក់ផ្សេងទៀតដែលជាជំរើសល្អសំរាប់ខ្លួនយើងមិនប្រាកដថាអ្នកក្រោយនិងមិនល្អដូចអ្នកមុនទេត្រូវតែបើកចិត្តទទួលយកអ្វីដែលថ្មី»។

ជាមួយនឹងការជូនពរពីសំណាក់អ្នកគាំទ្ររបស់អ្នកនាង ដេត ម៉ាលីណា ក៏មានការសរសើរថាពីទឹកដមសំឡេងរបស់អ្នកនាងនៅក្នុងបទចម្រៀងមួយបទនេះ ។ អ្វីដែលកត់សម្គាល់បើតាមអត្ថន័យបទចម្រៀងគេជឿថាអ្នកនាង ដេត ម៉ាលីណា ក៏មានដៃគូថ្មីដែរ ខណៈពេលនេះអតីតរបស់អ្នកនាងក៏គ្រោងនឹងចូលរោងការតាមប្រពៃណិខ្មែរជាមួយនារីវ័យក្មេងម្នាក់នៅក្នុងពេលឆាប់ៗខាងមុខនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post