header ads

Sponsor

បើទោះជាមានការមមាញឹកនៅក្នុងការងាររបស់ខ្លួនក្តី តែពិធីករលោក សុខ រ៉ាស៊ី សុខចិត្តចែករំលែកពេលវេលារបស់ខ្លួនដើម្បីជួយដល់អ្នកនាង ស្រីអូន ដែលលោកធ្លាប់អះអាងថាជាអ្នកមានគុណមកលើរូបខ្លួន ។ យ៉ាងណាមិញនៅក្នុងថ្ងៃទី ២៣នេះលោក សុខ រ៉ាស៊ី បានចេញមុខទៅជួយឡាយលក់ផ្ទះរបស់អ្នកនាង ស្រីអូន ផងដែរ ។

គេចាំបានថាក្រោយស្វាមី ស្រីអូន ទទួលមរណភាពលោក សុខ រ៉ាស៊ី ធ្លាប់លើកឡើងថានឹងជួយដល់អ្នកនាង ស្រីអូន តាមរយៈការចេញមុខឡាយលក់ផលិតផលរបស់អ្នកនាងដោយមិនយកប្រាក់ ព្រោះក្រុមគ្រួសារអ្នកនាង ស្រីអូន ធ្លាប់មានគុណមកលើរូបលោក ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ខណៈអ្នកនាង ស្រីអូ​ន កំពុងជួបបញ្ហាលោក សុខ រ៉ាស៊ី សុខចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនដើម្បីមកជួយឡាយលក់ឡាយឡុងផ្ទះនៅក្នុងបុរីបុស្បា។ក្នុងនោះលោកបានឱ្យដឹងថា«គ្មានអី្វសងគុណគាត់បានមានតែជួយលក់បុរីឡៃឡុងជូនស្រីអូន សម្រស់ធម្មជាតិ   បុរីបុស្បា»។

ទង្វើរបស់លោក សុខ រ៉ាស៊ី បានធ្វើឱ្យមហាជនជាច្រើនមានការគាំទ្រនិងលាន់មាត់សរសើរនូវទឹកចិត្តរបស់លោក ។ ប៉ុន្តែជាមួយគ្នានោះលោក សុខ រ៉ាស៊ី មិនបានបញ្ជាក់ពីមូលហេតុសំខាន់ដែលធ្វើឱ្យលោកដឹងគុណដល់អ្នកនាង ស្រីអូន និងក្រុមគ្រួសារខ្លាំងបែបនេះឡើយ ។

ក្នុងនោះក៏មានមហាជនមួយចំនួនបានលើកឡើងថាអ្នកនាង ស្រីអូន កំពុងសម្តែង តែយ៉ាងណាអ្នកនាងបានតបថាប្រសិនអ្នកណាគិតថាអ្នកនាងសម្តែងនៅក្នុងរឿងនេះអាចមកទទួលតំណែងជំនួសនៅក្នុងបុរីបុស្បា បានអ្នកនាងរីករាយនឹងដើរចេញព្រោះសព្វថ្ងៃអ្នកនាងដូចជាកំពុងទទួលថ្មបាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post