មានការភ្ញាក់ផ្អើលក្រោយពីថ្មីៗនេះគេបានឃើញយុវជន ធុច សាលិ បានលេចមុខជាមួយគូដណ្តឹងរួមជាមួយរថយន្តទំនើបម៉ាក Bentley ដែលមានតម្លៃខ្ពស់កប់ពពកដោយយុវជនរូបនេះបញ្ជាក់ថាជារបស់ខ្លួន និងគូដណ្តឹង។ ប៉ុន្តែយ៉ាងណាគេមិនច្បាស់ថាជាការពិតឬគ្រាន់តែជាការសម្តែងដើម្បីទាក់ទាញចំណាប់អារម្មណ៍នោះទេ ។
ជឿជាក់ថាមហាជនជាច្រើនប្រាកដជាបានស្គាល់យុវជន ធុច សាលី ដែលជាអតីតកុមារខ្មែរម្នាក់ដែលមានសមត្ថភាពចេះនិយាយច្រើនភាសា ជាពិសេសភាសាចិននឹងជាអ្នកលក់វត្ថុអនុស្សាវរីយ៍នៅលើទឹកដីអង្គរខេត្តសៀមរាប។សព្វថ្ងៃយុវជនរូបនេះក៏បានត្រឡប់មកមករស់នៅក្នុងស្រុកកំណើតនឹងបានភ្ជាប់ពាក្យជាមួយគូស្នេហ៍ដែលមានវ័យ១៩ឆ្នាំក្រោយពីបានរួមការងា រសម្តែងជាមួយគ្នាកាលពីចុងខែវិចិ្ឆកាកន្លងទៅ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះយុវជន ធុច សាលិ និងគូស្នេហ៍ អាមួយ បានលេចមុខរួមគ្នាជាមួយរថយន្តទំនើបម៉ាក Bentleyថ្មីស្រឡាងមួយគ្រឿងដោយបានបញ្ជាក់ថាជារថយន្តរបស់ខ្លួននិងគូដណ្តឹង។«ស្លាកលេខពិសេសកម្ពុជា SM តំណាងឱ្យឈ្មោះ សាលិ និង អាមួយ »។ ទាំងនេះជាការអះអាងរបស់យុវជនវ័យ ២១ឆ្នាំ រូបនេះនឹងបានបញ្ជាក់ថារថយន្តទំនើបនេះមានតម្លៃ៤០ម៉ឺនដុល្លារ។ទាំងនេះជាការលើកឡើងរបស់យុវជន ធុច សាលិ នៅក្នុងវីដេអូមួយដែលមានអ្នកចូលទស្សនានិងបញ្ចេញមតិជាច្រើន ។
ជាមួយគ្នានោះក៏មានអ្នកលេងបណ្តាញសង្គមខ្លះបានលាន់មាត់សរសើរចំពោះការខិតខំប្រឹងប្រែងតស៊ូរបស់យុវជនវ័យ ២១ឆ្នាំរូបនេះដែលមានលទ្ធភាពទិញរថយន្តទំនើបជិះទាំងវ័យក្មេង ។ខ្លះទៀតលើកឡើងបែបលេងសើចថាឃើញកន្លងមកខំតែអាណិត តែពេលនេះអាណិតខ្លួនឯងទៅវិញទេ ។ ប៉ុន្តែយ៉ាងណាក៏មានអ្នកលេងបណ្តាញសង្កមមួយចំនួនយល់ថាទាំងនេះអាចជាការសម្តែងក៏ថាបានព្រោះនៅក្នុងសង្គមអនឡាញសព្វថ្ងៃសម្បូរការសម្តែងដើម្បីទាក់ទាញអ្នកទស្សនាច្រើនណាស់តាមមិនទាន់ទេថ្មីរហូត ។
គេចាំបានថា ធុច សាលី បានទទួលអាហាររូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិនកាលពីឆ្នាំ ២០១៩ តែបានត្រឡប់មកស្រុកកំណើតវិញនៅក្នុងឆ្នាំ ២០២២ ។ សព្វថ្ងៃយុវជនរូបនេះមានអាយុ ២១ឆ្នាំ និងបានបន្តការសិក្សាឆ្នាំទីពីរជំនាញ Business ហើយក្រៅពីការសិក្សា ធុច សាលី ក៏បានបង្ហាញវត្តមាននៅក្នុងការសម្តែងរឿងខ្លីៗជាមួយគូដណ្តឹងនៅក្នុងការប្រម៉ូតផលិត ផលនានា៕