header ads

Sponsor

ក្រោយរៀបការប្រមាណជាជិតកន្លះខែលោកស្រី ទ្រី ដាណា និងស្វាមីលោក រស់ រាជ្ជសាល តែងបង្ហាញភាពស្អិតរមួតនិងផ្អែមល្ហែមនៅតាមបណ្តាញសង្គមរាល់ថ្ងៃ ។ អ្វីដែលកត់សម្គាល់ដោយសារការងារមមាញឹកថៅកែពេជ្ររូបនេះមិនទាន់មានឱកាសបានទៅដើរកម្សាន្តក្រេបទឹកឃ្មុំនៅបរទេសឡើយ ។ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នៅក្នុងថ្ងៃនេះលោកស្រី ទ្រី ដាណា បានឱ្យស្វាមីឡើងកាន់តំណែងធំនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ។

ជាមួយនឹងរូបភាពជាច្រើនសន្លឹកនៅក្នុងថ្ងៃប្រកាសតំណែងស្វាមីខ្លួនលោកស្រី ទ្រី ដាណា បានបង្ហាញអារម្មណ៍រំភើបនឹងបានជូនពរស្វាមីនៅក្នុងតំណែងមួយនេះ ។ លោកស្រីបាននិយា យថា «ថ្ងៃនេះបងសាល ឡើងកាន់តំណែងជាអគ្គនាយកក្រុមហ៊ុន ដាណា ទ្រី ហើយ សូមអបអរសាទរប្ដីសម្លាញ់សូមអរគុណបងដែលមកជួយការងារអូនគ្រប់បែបយ៉ាង។

ជូនពរបងបានសម្រេចគ្រប់ភារកិច្ចការងារ។ ក្រុមហ៊ុន ដាណា ទ្រី នឹងមានអ្វីថ្មីកាន់តែច្រើន ហើយនាំយកភាពជោគជ័យជូនបងប្អូនទាំងអស់គ្នា។យើងទាំង២នាក់រួមដៃគ្នាដើម្បីដឹកនាំក្រុមហ៊ុនអោយរីកចម្រើនទៅមុខកាន់តែខ្លាំង»។ ការឡើងតំណែងរបស់លោក រស់ រាជ្ជសាល ក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលរួមត្រេកអរនិងជូនពរដល់រូបលោកដែលអ្នកខ្លះក៏បានសរសើរសំណាងរបស់លោកដែលមានឆ្អឹងអណ្តែតខ្លាំងបែបនេះ ។

លោកស្រី ទ្រី ដាណា បានលើកឡើងថាលោកស្រីពិតជាមានសំណាងណាស់ដែលបានលោក រស់ រាជ្ជសាល ជាស្វាមីព្រោះលោកជាបុរសដែលមានរូបសម្បត្តិស្រស់សង្ហាហើយថែមទាំងមានចំណុចពិសេសជាច្រើនទៀត។ លោកស្រីពិតជាមានក្តីសុខណាស់បើទោះមិនបានដឹងពីអនាគតបែបណាក្តី ។ បើតាមគម្រោងលោកស្រី ទ្រី ដាណា គ្រោងនឹងចេញទៅកែសម្ជស្សនៅប្រទេសកូរ៉េនៅចំណុចមួយចំនួននៅលើទម្រង់មុខនិងដើមទ្រូងដើម្បីឱ្យសម្រស់កាន់តែក្មេងថែមជាងវ័យមួយកម្រិតទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post