header ads

Sponsor

ក្រោយពីអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញមុខបដិសេធជុំវិញព័ត៌មានដែលបានចុះផ្សាយថាក្រុមហ៊ុនវីនគ្រុបវៀតណាមបើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនៅកម្ពុជានោះ ។ ស្រាប់តែលោក សៀវ សុផល ដែលត្រូវបានគេដាក់រហស្សនាមថាជាគ្រូជោគជ័យបែរជានិយាយថាប្រទេសកម្ពុជាស្វាគមន៏អ្នកវិនិយោគ មិចក៏ឃើញព័ត៌មាន គេចង់វិនិយោគបែរជាភ័យ...?

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១៣ម្សិលមិញមានសារព័ត៌មានក្នុងស្រុកបានធ្វើការចញផ្សាយ ថាក្រុមហ៊ុន វីន គ្រុប (Vingroup) របស់វៀតណាមនឹងដាក់ដំណើរការរថយន្តតាក់ស៊ីអគ្គិសនីប្រមាណជា ២៥០០ គ្រឿងនៅក្នុងប្រទេសកម្ពុជាដោយចាប់ផ្តើមបើកដំណើរការនៅដើមឆ្នាំ២០២៤ ខាងមុខនេះ។ក្រុមហ៊ុន វីន គ្រុប គ្រោងនឹងបើកដំណើរការចំនួន ៣ខេត្តក្រុងដែលមានក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាដើម។

ប៉ុន្តែនៅក្នុងថ្ងៃទី ១៤នេះអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញមុខបដិសេធដោយបានលើកឡើងថា« កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ នឹងមាន បំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហ៊ុន ម៉ាណែត មិនបានទទួលសំណើនេះឡើយ ។

ជាមួយគ្នានោះដែរស្រាប់តែលោក សៀវ សុផល បានបញ្ចេញយោបល់ថា«ប្រទេសកម្ពុជាស្វាគមន៏អ្នកវិនិយោគមិចក៏ឃើញព័ត៌មានគេចង់វិនិយោគបែជាភ័យ? ខ្ញុំស្វាគមន៏អ្នកវិនិយោគ គេមកវិនិយោគបង្កើតការងារ និង បានតំលៃល្អ កម្ពុជាកាន់តែទាក់ទាញទេសចរណ៏ ។យើងនឹងបានសេវា និង តំលៃប្រកួតប្រជែង ។បើខ្លាចគេ មក ចុះមិនសាកបើកក្រុមហ៊ុន EV taxi កូនខ្មែរមើល ? ហើយបើកលក់ហ៊ុនជាសាធារណៈ ដើម្បីប្រមូលទុន ទិញឡាន EV . ចាំមើលមានអ្នកគាំទ្រក្រុមហ៊ុនកូនខ្មែរ អត់? $10/ ហ៊ុន លក់ 5លានហ៊ុន ដើម្បីប្រមូលដើមទុន 50លានដុល្លារ មកទិញរថយន្ត EV 2500គ្រឿង បើកក្រុមហ៊ុន taxi . គាំទ្រគំនិតខ្ញុំទេ»? ប៉ុន្តែគំនិតរបស់លោក សៀវ សុផល ហាក់មិនសូវមានអ្នកគាំទ្រឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post