header ads

Sponsor

ជឿជាក់ថាមហាជនមួយចំនួនធំប្រាកដជាស្គាល់កម្មវិធីSpotify ដែលជាកម្មវិធីដែលផ្តល់នូវសេវាកម្មជាច្រើនផ្នែកតន្រ្តីដូចជា Digital Music Video Streaming  និង Podcast ។ល។អ្នកដែលនិយមលេងកម្មវិធីនេះមានរាប់លាននាក់នៅពាសពេញពិភពលោក។អ្វីដែលគួរឱ្យភ្ញាក់ផ្អើលថ្មីៗនេះតារាចម្រៀង រ៉េប វណ្ណដា ក៏បានបង្ហាញពីទិន្នន័យនៅក្នុងបទចម្រៀងរបស់លោកដែលមានអ្នកចូលស្តាប់ដល់ទៅ ១៧៥ប្រទេសឯណោះ។

តាមរយៈការបើកបង្ហាញពីលទ្ធផលរបស់ខ្លួនក៏ដូចជាអរគុណដល់អ្នកគាំទ្រគេសង្កេតឃើញថានៅក្នុងចំណោមបទចម្រៀងជាច្រើនតារាចម្រៀងនៅក្នុងផលិតកម្មបារមីរូបនេះត្រូវគេមើលឃើញថាបទចម្រៀងរបស់លោកមានការនិយមចូលចិត្តស្តាប់ច្រើនជាងតារាចម្រៀងខ្មែរដទៃដោយទទួលបានរហូតដល់ទៅ 130Kចំពោះការស្តាប់ប្រចាំខែ ។សម្រាប់បទចម្រៀងនៅក្នុងកម្មវិធី Spotifyរបស់ វណ្ណដា ដែលទទួលបានការចូលស្តាប់ច្រើនជាងគេមានដូចជាបទ កំលោះស្រុកខ្មែរ Bong Run the Town Queen Bee ជាដើម។ក្នុងនោះ វណ្ណដា ក៏បានបង្ហាញឱ្យឃើញថាបទចម្រៀងរបស់លោកមានការStreamរហូតដល់ទៅ 16លានឯណោះហើយមានអ្នកស្តាប់ 890.7k សរុបជាម៉ោងចំនួន 977k ដែលមានអ្នកស្តាប់រហូតដល់ទៅ ១៧៥ប្រទេសឯណោះ។

តាមរយៈសមិទ្ធិផលទាំងនេះតារារ៉េប វណ្ណដា នៅតែជាតារាចម្រៀងដ៏មានឥទិ្ធពលប្រចាំប្រទេសមិនទាន់មានអ្នកប្រជែងនៅឡើយទេ ។ ក្នុងនោះតារាដែលមានដើមកំណើតមកពីខេត្តព្រះសីហនុរូបនេះក៏បានអរគុណដល់ហ្វេន ហ្វេន ដែលបានគាំទ្រដ៏អស្ចារ្យសម្រាប់លោកនៅក្នុងឆ្នាំនេះ។ ប៉ុន្តែយ៉ាងណាប៉ុន្មានខែចុងក្រោយនេះគេមិនទាន់ឃើញតារារ៉េប វណ្ណដា ទម្លាក់បទថ្មីសម្រាប់ហ្វេន ហ្វេនរបស់ខ្លួនដែលកំពុងទន្ទឹងរង់ចាំនៅឡើយទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post