header ads

Sponsor

ក្រោយរក្សាភាពស្ងប់ស្ងាត់ដោយមិនបញ្ចេញប្រតិកម្មខណៈមានអ្នករិះគន់មួយចំនួនលើកឡើ ងថាមានចិត្តដាច់ដោយសារមិនអញ្ជើញម្តាយនិងបងប្អូនខ្លួនមកចូលរួមថ្ងៃមង្គលការកាលពីពេលថ្មីៗនេះ ។ អ្វីដែលកត់សម្គាល់រៀបការមិនទាន់បានកន្លះខែផង ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះសារអរគុណដល់ស្វាមីរបស់ខ្លួនយ៉ាងមានក្តីសុខដែលធ្វើឱ្យអ្នកគាំទ្ររបស់អ្នកនាងរំភើបចិត្តជំនួសតែម្តង ។ 

ជាមួយនឹងការបង្ហោះរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកជាមួយស្វាមីអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះសារខ្លីជាភាសាអង់គ្លេស តែមានអត្ថន័យជ្រាលជ្រៅចំពោះស្វាមីលោក ឌី ពេជ្រ ថា « Thank you for cheer me up and stay by my side »ដែលមានអត្ថន័យថា«អរគុណអ្នកដែលតែងតែលើកទឹកចិត្តនិងនៅក្បរខ្ញុំ»ស្តាប់ហើយពីតជាមានភាពកក់ក្តៅជាខ្លាំង។ដ្បិតជួបព្យុះភ្លៀងក្រោយរៀបការរួចក៏ពិតមែន តែ ហ៊ិន ច័ន្ទនីរ័ត្ន ទទួលបានការលើកទឹកចិត្តនិងក្តីស្រឡាញ់ពីសំណាក់ស្វាមីយ៉ាងគាប់ចិត្តទើបធ្វើឱ្យអ្នកនាងរំភើបខ្លាំងរហូតពោលពាក្យបែបនេះក្រោយរៀបការបានជិតកន្លះខែ។ ជាមួយនឹងការជូនពរក៏មាន ហ្វេន ហ្វេនជាច្រើនបានផ្តល់កម្លាំងចិត្តឱ្យ ហ៊ិន ច័ន្ទនីរ័ត្ន គ្រប៉គ្នា រហូតអ្នកខ្លះបានជូនពរឱ្យអ្នកនាងមានសមាជិកថ្មីឆាប់ៗទៀតផង ។ 

គួរបញ្ជាក់ថាក្រោយរៀបការរួច ហ៊ិន ច័ន្ទនីរ័ត្ន បានទទួលរងនូវការរិះគន់ខ្លះៗអ្នកលេងបណ្តាញសង្គមក្រោយអ្នកនាងមិនបានអញ្ជើញម្តាយបង្កើតមកចូលរួមនៅក្នុងពិធីមង្គលការដែលធ្វើឱ្យប្អូនស្រីពៅរបស់ខ្លួនមានការអាក់អន់ចិត្តរហូតបង្ហោះសារខ្លីថា«ហែលទឹកភ្នែកម្តាយខ្ញុំឱ្យរួច»។ មួយឃ្លានេះបានធ្វើឱ្យមានការរិះគន់ដល់ ហ៊ិន ច័ន្ទនីរ័ត្ន ថាជាមនុស្សដែលមានចិត្តដាច់ខ្លាំង ។

ប៉ុន្តែអ្វីដែលគួរឱ្យសរសើរពិធីការិនីធ្មេញច្រពើសរូបនេះមិនបានចេញមុខតបតឬបកស្រាយអ្វីឡើយពោលអ្នកនាងនៅតែរក្សាភាពស្ងប់ស្ងាត់ដោយទុកឱ្យរឿងទាំងនេះរសាត់ទៅតាមពេលវេលា ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post