header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយថ្មីៗនេះអ្នកលក់ឡេដែលមានឈ្មោះល្បីនៅក្នុងចំណោមបុគ្គលល្បីៗជាអ្នកជំនួញអនឡាញបានសារភាពតាមរយៈការឡាយវីដេអូថាខ្លួនរៀបការជា មួយស្វាមីលោក គឹមហៀង កន្លងមកតាមបំណងអ្នកគាំទ្រមិនបានស្រឡាញ់ឡើយ ។ ការប្រកាសបែបនេះក្រោយពេល Love Riya  ប្រកាសចែកផ្លូវជាមួយស្វាមីដោយសារលោកមិនបានគោរពពាក្យសម្តីជាមួយខ្លួន ។

គេចាំបានថាក្រោយពីបែកផ្លូវជាមួយអតីតស្វាមីជាដុកទ័រមិនបានប៉ុន្មានផងអ្នកជំនួញ Love Riya  បានសម្រេចរៀបការជាមួយលោក គឹមហៀង ជាលើកទីពីរកាលពីចុងឆ្នាំ ២០២១ដោយសព្វថ្ងៃទទួលបានកូនប្រុសមួយជាចំណងដៃ ។ ជារឿយៗអ្នកទាំងពីរតែងបង្ហាញរូបភាពផ្អែមល្ហែមនៅតាមបណ្តាញសង្គម ហើយក្នុងនោះគេក៏បានឃើញលោក គឹម ហៀង បានសាក់រូបភរិយានិងកូនស្រីអ្នកនាងនៅលើដើមទ្រូងដើម្បីបញ្ជាក់ចិត្តស្មោះថែមទៀត។

ប៉ុន្តែកាលពីពេល កន្លងទៅថ្មីៗនេះអ្នកជំនួញរូបនេះបែរជាប្រកាសចែកផ្លូវជាមួយស្វាមីដោយហេតុផលស្វាមីមិនគោរពការសន្យាពោលមិនចោលដបស្រា ។ ការប្រកាសបែកគ្នារបស់អ្នកលក់អនឡាញរូបនេះត្រូវបានអ្នកលេងបណ្តាញសង្គមភាគច្រើនយល់ថាជាការសម្តែងដើម្បីមុខជំនួញ ។

ប៉ុន្តែថ្មីៗនេះអ្នកនាង Love Riya បានឡាយវីដេអូប្រាប់ថាខ្លួនបានផ្តិតមេដៃរួចរាល់ហើយក៏មិនមែនជាប្រពន្ធរបស់លោក គឹមហៀង ទៀតដែរ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកតាមដានជីវិតអ្នកនាងមានការចាប់អារម្មណ៍នោះ Love Riya បានសារភាពថាមុនដំបូងខ្លួនមិនបានស្រឡាញ់លោក គឹមហៀង ទេពោលរៀបការតាមបំណងរបស់ ហ្វេន ហ្វេន ដែលមើលឃើញថាលោកជាមនុស្សល្អ ។

ក្រោយរៀបការអ្នកនាងក៏យល់ឃើញថាលោកស្លួតមិនរញ៉េរញ៉ៃរឿងស្រីញី ហើយក៏បានសរសើរសំណាងខ្លួនឯងប្រាប់ប្អូនថ្លៃដែលមានស្វាមីល្អ ។ប៉ុន្តែចុងក្រោយបែរជាលោកសម្លាប់បេះដូងរបស់ខ្លួន។ អ្នកលក់អនឡាញរូបនេះបានបន្ថែមថាមិនមែនស្លួតតែមួយមុខគេអាចទ្រាំបានទេពោលលោកមិនចោលចរិកឱ្យតែស្រវឹងនិយាយលែងដឹងខុសត្រូវ។ទោះជាមានការប្រកាសបែបនេះក្តី តែអ្នកលេងបណ្តាញសង្គមជាច្រើននៅតែមានមន្ទិលចំពោះរឿងបែបនេះដោយសាររឿងបែបនេះតែងកើតមានជាញឹកញាប់សម្រាប់អ្នកអនឡាញ តែចុងក្រោយពួកគេត្រូវរ៉ូវគ្នាវិញធ្វើព្រងើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post